ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ កម្ពុជា បានធ្លាក់មកចំណាត់ថ្នាក់លេខ៩ លើតារាង នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន បើទោះបីជា កម្ពុជាដណ្តើមមេដាយសរុប ២១ គ្រឿង ក្នុងនោះ មេដាយមាស ១ គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ ១៧ គ្រឿង ក៏ដោយ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។
ចំពោះម្ចាស់ផ្ទះ ហ្វីលីពីន ដណ្តើមមេដាយ ៧៩ គ្រឿង រួមមាន មេដាយមាស ៤១ គ្រឿង ប្រាក់ ២៣ គ្រឿង និងសំរិទ្ធ ១៥ គ្រឿង ខណៈវៀតណាម ដណ្តើមមេដាយ ៦០ គ្រឿង រួមមាន មេដាយមាស ១៨ គ្រឿង ប្រាក់ ២៤ គ្រឿង និងសំរិទ្ធ ១៨ គ្រឿង និងឥណ្ឌូនេស៊ី ដណ្តើមមេដាយ ៣៧ គ្រឿង រួមមាន មេដាយមាស ១០ គ្រឿង ប្រាក់ ១៤ គ្រឿង និងសំរិទ្ធ ១៣ គ្រឿង។
ចំពោះប្រទេសម៉ាឡេស៊ី ដណ្តើមមេដាយ ២១ គ្រឿង រួមមាន មេដាយមាស ១០ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ៩ គ្រឿង។ ថៃ ដណ្តើមមេដាយ ៣៣ គ្រឿង រួមមាន មេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងសំរិទ្ធ ១៦ គ្រឿង រីឯសិង្ហបូរី ដណ្តើមមេដាយ ២៤ គ្រឿង រួមមាន មេដាយមាស ៥ គ្រឿង ប្រាក់ ៩ គ្រឿង និងសំរិទ្ធ ១០ គ្រឿង។
ចំណែកប្រទេសមីយ៉ាន់ម៉ា ដណ្តើមមេដាយ ២៤ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ១៨ គ្រឿង និងព្រុយណេ ដណ្តើមមេដាយ ៩ គ្រឿង រួមមាន មេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ៤ គ្រឿង៕v