​កុងតឺន័រ​ដឹក​អាស៊ីត​ឆេះ​ហុយផ្សែង​ខ្មួល​ពេល​កំពុងបើក​បរបាញ់​ទឹក​អស់​ជិត​៣០​ឡាន​

404
ចែករម្លែក
  • 83
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​ផ្ទុក​ពេញ​ដោយ​ទឹក​អាស៊ីត​ខណៈដែល​កំពុងបើក​បរ​ស្រាប់តែ​ឆាបឆេះ​ហុយផ្សែង​ខ្មួល​បំ​ភាយ​ឧស្ម័ន​ឈ្លក់​ផ្អើល​សមត្ថកិច្ច​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​អស់​ជិត​៣០​រថយន្ត​ទើប​ភ្លើង​រលត់ទៅវិញ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​ឌួង​ងៀប​កែង​ផ្លូវ​២០០៤​ភូមិ​ទ្រង់មាន់​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ ។​

​ប្រភព​បានដឹងថា​រថ​យន្ត​ជួប​ហេតុការណ៍​គឺ​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស្លា​ទុំ​ពាក់​ស្លាក​លេខ ព្រះសីហនុ​3A6812​ដឹក​ទឹក​អាស៊ីត​ពេញ​ទូ​មុន​កើតហេតុ​រថយន្ត​បើក​ពី​ត្បូង​ទៅ​ជើង​។​លុះដល់​ចំណុច​ខាងលើ​មិនដឹងថា​ក្នុង​ទូ​កុង​តៃ​ន័​រ​មាន​មេ​អាស៊ី​ឬ​យ៉ាងណា​នោះទេ​បែ​ជា​ឆេះ​ហុយ​ខ្សែ​ង​ខ្មួល​ចេញពី​ក្នុង​ទូ​កុង​តៃ​ន័​រ ភាយ​ឈួ​ល​នូវ​ឧស្ម័ន ឈ្លក់​។

​ភ្លាមៗ​ត្រូវបាន​អ្នកបើកបរ​ផ្តាច់​ដក​ក្បាល​រថយន្ត​ចេញ​ផ្អើល​សមត្ថកិច្ច​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចេញទៅ​អន្តរាគមន៍​។​តាម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា​ក្នុងការ​ពន្លត់ភ្លើង​មាន​បំ​ភាយ​អាស៊ីត​ក្នុង​ទូ​កុង​តៃ​ន័​រ​ខាងលើ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២៥​រថយន្ត ទើប​ភ្លើង​រលត់ ៕S/