​កុមារ​ទើប​មាន​អាយុ​១៦​ខែ​ដើរ​ធ្លាក់ចូល​ស្រះ​ទឹក​បណ្តាលឱ្យ​លង់​ស្លាប់​

1050
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កុមារា​ម្នាក់​ទើ​ម​តែមាន​អាយុ​១៦​ខែ​រៀន​ដើ​រអិល​ជើង​ធ្លាក់ចូល​ស្រះ​ខាងក្រោយ​ផ្ទះ​បណ្តាលឱ្យ​លង់​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​ភូមិ​អូ​អង្គុំ​ឃុំ​អម​លាំង​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​អម​លាំង​បានឱ្យដឹងថា​កុមារា​រងគ្រោះ​មានឈ្មោះ​វិ​ន​វ៉ាន់​ភេទ​ប្រុស​អាយុ​១៦​ខែ​។​កុមារ​រងគ្រោះ​បាន​រៀន​ដើរ​នៅ​ខាងក្រោយ​តែម្នាក់ឯង​រអិល​ជើង​ធ្លាក់ចូល​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​១១​ម៉ែត្រ​បណ្តាល​លង់​ស្លាប់​តែម្តង​។​ប្រភព​បាន​បន្តថា​ឪពុក​ឈ្មោះ​សេង​វិ​ន​អាយុ​៣៨​ឆ្នាំ​និង​ម្តាយ​ឈ្មោះ​សុខ​រ៉ា​ន់​អាយុ​៣៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។​

​សព​កុមារ​រងគ្រោះ​មន្ត្រីនគរបាល​ជំនាញ​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​