​កូនក្មេង​អាយុ​ជាង​មួយឆ្នាំ​កាន់​កាំ​ម៉ូតូ​រុកចូល​ព្រឺ​ភ្លើង​ឆក់​ស្លាប់​នៅ​ស្រុក​អង្គស្នួល​

1581
ចែករម្លែក

(​កណ្តាល​)៖​អាច​ថា​ជាការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល​ព្រោះ​ទុក​ឲ្យ​កូន​អាយុ​ជាង​មួយឆ្នាំ​លេង​ម្នាក់ឯង​ដោយ​យក​កាំ​ម៉ូតូ​រុកចូល​ព្រឺ​ភ្លើង​បណ្តាល​ឆក់​ស្លាប់​គួរ​ឲ្យ​អាសូរ​ពុនពេក​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ក្នុងផ្ទះ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​កាលពី​វេលាយប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៧ ។​

​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ជា​ឡែ​ន​អាយុ​៣៦​ឆ្នាំ​បាន​ឲ្យ​ដឹងថា​ក្មេងរងគ្រោះ​មានឈ្មោះ​ឆុំ​រត​នី​ភេទ​ប្រុស​អាយុ​១​ឆ្នាំ​៧​ខែ​នៅក្នុង​បន្ទុក​ឪពុកម្តាយ​នៅ​ភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​កូន​របស់គាត់​បាន​ដើរលេង​ពេញ​ក្នុងផ្ទះ​ហើយ​គាត់​ដេក​លេង​លើ​គ្រែ​នៅមុខ​បន្ទប់​ក្នុងផ្ទះ​។​ស្រាប់តែ​ឮ​កូន​ស្រែក​គាត់​ក៏​ក្រោក​ពីលើ​គ្រែ​ក្រឡេកឃើញ​កូន​ដួល​ផ្កាប់មុខ​ទៅលើ​ធុង​ដាក់​សម្ភារៈ​ពេលនោះ​គាត់​ក៏​ទៅលើ​កកូន​ឡើង​ឃើញ​ដៃ​កាន់​ដែក កាំ​ម៉ូតូ​។​

ពេលនោះ​កូន​ក៏​បាត់មាត់​ហើយក៏​នាំគ្នា​យក​ក្មេងរងគ្រោះ​ទៅ​មន្ទីរពេទ្យ​សម្ភព​ម៉ិ​ញ​វុទ្ធី​បែក​ចាន​។​ទៅដល់​លោក​គ្រួ​ពេទ្យ​ពិនិត្យថា​ក្មេងរងគ្រោះ​បាន​ស្លាប់​ទៅហើយ ក្រុមគ្រួសារ​ក្មេង រងគ្រោះ​ក៏​យក​សាកសព​មក​ផ្ទះ​វិញ​៕S/​ដោយ​៖​ហូ​សាន់​

​កូនក្មេង​អាយុ​ជាង​មួយឆ្នាំ​កាន់​កាំ​ម៉ូតូ​រុកចូល​ព្រឺ​ភ្លើង​ឆក់​ស្លាប់​(រូប៖វេបសាយ)

#