​កូនច្បង​នាយករដ្ឋមន្ត្រី​!​សម្តេច​តេ​ជោ​ហ៊ុនសែន​គឺ​អត់​លត់​ជង្គង់​ចំពោះ​បរទេស​ទេ

969
ចែករម្លែក
  • 79
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេចនាយក រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ស្មារតី​ជាតិនិយម​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​គឺ​អត់​លត់​ជង្គង់​ចំពោះ​បរទេស​ទេ​។​ព្រោះ​យើង​កសាង​ប្រទេស​ដោយ​ខ្លួនឯង​យើង​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​។​យើង​កសាង​សមិទ្ធផល​រួមមាន​សាលារៀន​ផ្លូវថ្នល់​និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​។

​យើង​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​ប្រជាពលរដ្ឋ​យើង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ក៏ដោយ​សារ​ខ្មែរ​បង្កើត​ការងារ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​រាប់សែន​នាក់​ដោយសារ​ខ្មែរ​គឺ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​។​មិនមែន​ដោយសារ​បរទេស​នោះទេ​ខុសពី​អ្នកនយោបាយ​ខ្លះទៅ​ពឹង​បរទេស​ឲ្យ​មក​ធ្វើបាប​ខ្មែរ​។

​ការ​ថ្លែង​បញ្ជាក់​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សាលា​សង្ឃភត្ត​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ជ័យ​រុក្ខា​រាម​ហៅ​វត្ត​ថ្លា​ត​ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​ថ្នាក់ដឹកនាំ​របស់​យើង​គឺ​សម្ដេច​តេ​ជោ​ធ្វើ​អ្វីៗ​ដើម្បី​ខ្មែរ​ដើម្បី​បុព្វហេតុ​ជាតិ​កងកម្លាំងប្រដាប់អាវុធ​ខិតខំ​ពង្រឹង​សន្តិសុខ​ការពារ​សុខសន្តិភាព​ម​ន្ត្រី​រាជការ​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស​ដើម្បី​លើកស្ទួយ​កំរិតជីវភាព​យើង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​កសាង​។

ក្នុងការ​ពង្រឹង​វិស័យ​សាសនា​យើង​ធ្វើ​ទាំងអស់នេះ​ដើម្បី​អ្នកណា​គឺ​ដើម្បី​ខ្មែរ​យើង​តែមួយ​ដើម្បី​ខ្មែរ​យើង​កាន់តែខ្លាំង​។​យើង​បានបញ្ចប់​សង្គ្រាម​ក្នុង​រយៈពេល​៥០០​ឆ្នាំ​ហើយ​តទៅ​មុខ​យើង​មាន​ថ្នាក់ដឹកនាំ​ដែល​គិត​អំពី​ប្រយោជន៍​ខ្មែរ គិតពី​អធិបតេយ្យភាព​ខ្មែរ គិតពី​ខ្មែរ​យើង​ជាធំ គឺ​សម្ដេច​តេ​ជោ​ហ៊ុន សែន​។​

​លោក​បាន​បន្តទៀតថា​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​គឺ​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ពួកគាត់​។​ជាក់ស្តែង​អាជ្ញាធរ​និង​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់​បាន​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ​និង​កសាង​បុណ្យ​ជាមួយគ្នា​ក្នុង​កាលៈទេសៈ​ដែល​យើង​មាន​សុខសន្តិភាព​។​នេះហើយ​គឺជា​ស្មារតី​ដែល​យើង​រួមគ្នា​ធ្វើ​ពិតប្រាកដ​នៅក្រោម​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​។

​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​ដែល​បាន​គាំទ្រ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោកតា​លោកយាយ បងប្អូន ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ត្រូវ​គឺមាន​ថ្នាក់ដឹកនាំ​ដែល ទទួលខុសត្រូវ គិតគូរ​ពី​ប្រជាជន ធ្វើបុណ្យ​ជាមួយ​ប្រជាជន ខិតខំ​ប្រឹងប្រែង​ធ្វើអំពើ​ល្អ​ជួយ​ប្រជាជន​ឲ្យ​មាន​ភាពកក់ក្តៅ និង​ខិតខំ​កែលម្អ​ធ្វើយ៉ាងណា​ឱ្យមាន​លំនឹង​សុខសន្តិភាព​។

​ជាក់ស្តែង​យើង​ជួបគ្នា​ថ្ងៃនេះ​យើង​សប្បាយរីករាយ​ជាមួយគ្នា​ក្នុងការ​សម្ពោធ​សមិទ្ធផល​ថ្មីៗ​។​បើ​យើង​បោះឆ្នោត​ខុស​ប្រទេសជាតិ​នឹង​ក្រឡាប់ចាក់​ដូចដែល​យើង​ធ្លាប់បាន​ជួបប្រទះ​នៅក្នុង​អតីតកាល​។​សង្ឃឹមថា​ប្រជាពលរដ្ឋ​នឹង​នៅ​បន្ត​គាំទ្រ​គណៈបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​អភិវឌ្ឍ​រីកចំរើន​សម្រាប់​កូនចៅ​យេ​ី​ង​ជំនាន់​ក្រោយ​ទៀត​។

​អន្លង់វែង​គឺជា​កន្លែង​ដែល​កំសត់​ជាងគេ​ដែលជា​ទីកន្លែង​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នា​។​ប៉ុន្តែ​ឥឡូវ​យើង​មាន​សុខសន្តិភាព​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ​មានឱកាស​ការងារ​ធ្វើ ដែល​អាចធ្វើអោយ​កូនចៅ​ជំនាន់​ក្រោយ​លែង​លំបាក​ទៀតហើយ​។

យើង​នៅតែ​បន្តធ្វើ​តទៅទៀត​ហើយក៏​យើង​មិន​ធ្វើ​ដើម្បី​បរទេស​ទេ​គឺ​ធ្វើ​ដើម្បី​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​។​នៅទីនេះ​យើង​ជា​ខ្មែរ​បាន​កសាង​សមិទ្ធផល​ក៏ដោយ​សារ​ខ្មែរ​ដែរ​មិនមែន​ដោយសារ​បរទេស​មិនមែន​ដោយសារ​អង្គការសហប្រជាជាតិ​ចំណាយ​ថវិកា​អស់​រាប់ពាន់​លាន​មិនអាច​បញ្ចប់សង្គ្រាម​នោះទេ​។​

​គឺ​យើង​បញ្ចប់សង្គ្រាម​ដោយសារ​សម្តេច​តេ​ជោ​និង​ថ្នាក់ដឹកនាំ​គ្រប់ភាគី​ទាំងអស់​របស់​អតីត​ខ្មែរក្រហម​ដែល​យើង​រួមគ្នា​បញ្ចប់សង្គ្រាម​យើង​មាន​សុខសន្តិភាព​យើង​កសាង​ដោយ​ខ្មែរ​រួមគ្នា​ធ្វើ​រហូតដល់​សព្វថ្ងៃ​៕S/​

​កូនច្បង​នាយករដ្ឋមន្ត្រី​!​សម្តេច​តេ​ជោ​ហ៊ុនសែន​គឺ​អត់​លត់​ជង្គង់​ចំពោះ​បរទេស​ទេ