​កូនឈើ​ក្រញូង​ជាង​២.០០០​ដើម​ដាំ​លើ​ផ្ទៃដី​បី​ហិកតា​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន

405
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​កូនឈើ​ក្រញូង​ចំនួន​២.៥០០​ដើម​ដាំ​លើដី​បី​ហិកតា​ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ស្ថិតនៅ​ភូមិ​ឈូក​មាស​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​។​
លោក​ប៉ែន​កុស​ល្យ​អភិបាលខេត្ត​ឧត្ដរមានជ័យ​បានឱ្យដឹងថា​ព្រៃឈើ​គឺជា​ប្រភព​ធន​ធម្មជាតិ​ដ៏​សំខាន់ សម្រាប់​ប្រទេសជាតិ​។​ការដាំ​កូនឈើ​ក្រញូង​នៅក្នុង​ព្រៃ​សង្ឃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នាពេលនេះ គឺ​ដើម្បី​ស្ដារ​ធន់​ធាន​ធម្មជាតិ​ឡើងវិញ​។

​ការពារ​ធនធានធម្មជាតិ​ចម្រុះ​និង​ក​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​។ កាត់បន្ថយ​គ្រោះធម្មជាតិ​នានា ជាពិសេស​នោះ គឺ​ទុក​ជាស​ម្បិ​ត្ត​ជាតិ និង​ជាស​ម្បិ​ត្តិ​សកល​មនុស្សជាតិ សម្រាប់​សិក្សា​ស្រាវជ្រាវ ដើម្បី​កែប្រែ​សោ​ភ័​ណ្ឌ​ភាព​សហគមន៍ និង​ដើម្បី​លើកស្ទួយ​មុខមាត់​ខេត្តឧត្ដរមានជ័យ​របស់​យើង​។​

​លោក​បន្តថា​គណៈបញ្ជាកា​រ​រដ្ឋបាល​ក្រុង​ស្រុក​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត​ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ជលផល​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។​

​ចំពោះ​បទល្មើស​ព្រៃឈើ​និង​ជលផល​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ចំពោះ​បទល្មើស​ដោយ​គ្មាន​ការលើកលែង​និង​ត្រូវមាន​វិធានការ​លួចលាក់​ក្នុង​ការបង្ការ​ទប់ស្កាត់​។​លុបបំបាត់​ការ​រុករាន​ដុត​ឈូសឆាយដី​ព្រៃឈើ​ធ្វើជា​កម្ម​សិទ្ធ​ខុសច្បាប់​។​អាជ្ញា​ធម៌​ឬ​សមត្ថកិច្ច​ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ក៏ដូចជា​ធន់​ធាន​ធម្មជាតិ​ផ្សេងទៀត​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​បន្ត​ថែរក្សា​ការពារ​ព្រៃឈើ​ដែលមាន​ស្រាប់​ព្រមទាំង​ជំរុញ​ការដាំ​កូនឈើ​គ្រប់​ប្រភេទ​ឱ្យ​កាន់តែច្រើន​ថែមទៀត​។​នៅតាម​វត្ត​អារាម​ភូមិដ្ឋាន​សហគម​ន៍​និង​ទីកន្លែង​ផ្សេងទៀតៗ​ឱ្យបាន​ច្រើន​ជា​អតិបរិមា​រួមទាំង​ការដាំដុះ​ដំណាំ​កសិកម្ម​ដើមឈើ​ហូប​ផ្លែ​ការ​ចិញ្ចឹមសត្វ​និង​វ៉ា​រី​វប្បកម្ម​ដើម្បី​បង្កើន​សេច្ច​កិច្ច​គ្រួសារ​ផងដែរ​។​

​ព្រះ​តេជ​គណ​ឧត្ដ​មណី​ប៊ុន​សា​លួត​ព្រះ​មេគុណ​ខេត្ត​និង​ជា​ព្រះប្រធាន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន បានឱ្យដឹងថា ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន ខេត្តឧត្ដរមានជ័យ មាន​ផ្ទៃក្រឡា​ចំនួន​១៨.២៦១​ហិកតា ជាប់​ព្រំប្រទល់​ទៅនឹង​ក្រុង ស្រុក​ចំនួន គឺ ក្រុង​សំរោង ស្រុក​អន្លុងវែង និង​ស្រុក​ចុងកាល់​៕S/​