​កូនឈើ​ចម្រុះ​ចំនួន​២៥.០០០​ដើម​បាន​ដាំ​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​ភ្នំ​គូលែន​

387
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កូនឈើ​ចម្រុះ​ចំនួន​២៥.០០០​ដើម​ត្រូវបាន​ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​ដាំ​ដុះ​ឡើងវិញ​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​ភ្នំ​គូលែន​នៃ​តំបន់ការពារធម្មជាតិ​ជប់​តា​សុក​ស្ថិតក្នុង​ឃុំ​ខ្នង​ភ្នំស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​លើ​ផ្ទៃដី​ប្រមាណ​ជា​១៦​ហិកតា​។​

​ពិធី​ដាំ​កូនឈើ​ចម្រុះ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​ដោយមាន​ការចូលរួម​ពី​លោក​នាក់​ណេ​រ៉ុ​ន​អភិបាលរង​ខេត្តសៀមរាប​និង​លោក​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ ថា ការដាំ​កូនឈើ​នា​ថ្ងៃនេះ គឺ​បាន​ឆ្លុះបញ្ចាំង​សារជាថ្មី​ម្តងទៀត​នូវ​ការ​ភ្ញាក់រលឹក​របស់​ប្រជាជាតិ​យើង​។​

​ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​គ្រោះមហន្តរាយ​បាត់បង់​ព្រៃឈើ​និង​ស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​មាតុភូមិ​យើង​សម្រាប់​យើង​ជំនាន់​នេះ​ក៏ដូចជា​ជំនាន់​ក្រោយ​ដែល​យើង​ត្រូវ​ចាប់ផ្តើម​ដោយ​ឥត​បង្អែរ​បង្អង់​នូវ​ផែនការ​ស្តារ​ព្រៃឈើ​និង​ការដាំ​កូនឈើ​ឡើងវិញ​ជា​ខ្សែចង្វាក់​គ្រប់ទិសទី​ដើម្បីឱ្យ​ខេត្តសៀមរាប​របស់​យើង​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ​និង​មាន​សម្រស់​ស្រស់បំព្រង​ដោយ​រុក្ខជាតិ ពណ៌​បៃតង​ឡើងវិញ ។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អ​វ​ជ្ជ​មាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ​ការហូរ​ច្រោះ​ដី​គ្រោះរាំងស្ងួត​និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម​និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍។

ដូច្នេះ​ដើម្បី​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ​នៅ​តំបន់ភ្នំ​គូលែន​ឱ្យ​កាន់តែ​ស្រស់បំព្រង​ថែមទៀត តាមរយៈ​នេះ​សូម​អំពាវនាវ​ដល់​អ្នក​ដែល​កំពុង​បញ្ជាក់​ការផ្ទេរ​-​លក់​ដី​នៅក្នុង​ឧ​ទ្យា​ជាតិ​ការកាប់បំផ្លាញ​ព្រៃឈើ ការដុត ឆ្ការ ហ៊ុ​ព័ទ្ធ​ជាដើម ដើម្បី​ចាប់យក​ដីព្រៃ សូមឱ្យ​បញ្ឈប់​ជាបន្ទាន់ ពីព្រោះ​ជា​សកម្មភាព​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត និង​ប្រឈមមុខ​ច្បាប់ ដែល​មិនអាច​អត់ឱន​ឱ្យបាន​។

​លោក​សៅ​សុភាព​បាន​និយាយថា​ការដាំ​ស្តារ​កូនឈើ​ចំនួន​២៥០០០​ដើម​ឡើងវិញ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ជប់​តា​សុក នៅលើ​ខ្នងភ្នំ​គូលែន​នេះ បានបង្ហាញ​ឱ្យឃើញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជា សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បានចាត់ទុក​ការដាំ​កូនឈើ​គឺជា​កា​ព្វ​កិច្ច​ចម្បង​របស់​យើង​គ្រប់គ្នា ។​

​ដូច្នេះ​តាមរយៈ​នេះ​សូម​លើកទឹកចិត្ត​ដល់​សហគមន៍​ចូលរួម​ពង្រឹង​និង​អនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​ឲ្យ​មាន​និរន្ត​ភាព​ក្នុងការ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ការឈប់​ប​បាញ់​សត្វ​ហើយ​រួមគ្នា​ការការពារ​ព្រៃឈើ​ក៍​ដូច​ធនធានធម្មជាតិ​ឲ្យ​បាន​កាន់តែ​សំបូរបែប​ការបង្កើនគម្របព្រៃតាមរយៈការដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បី​រួមចំណែក​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ​៕S/

​រូបភាព​: កូនឈើ​ចម្រុះ​ចំនួន​២៥.០០០​ដើម ត្រូវ​ដាំ​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន ភ្នំ​គូលែន ខេត្តសៀមរាប ៕ គូលែន​

#