​កូនឈើ​ចំនួន​១.០០០​ដើម​ត្រូវ​អាជ្ញាធរ​ស្រុក​ជីក្រែង​យកទៅ​ដាំ​ក្នុង​ផ្ទៃដី​១០​ហិកតា

273
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២ ខែ សីហា ឆ្នាំ​២០១៩ អាជ្ញាធរ​ស្រុក​ជី​ក្រែ ដឹកនាំ​ដោយ​លោក យន់​ស៊ី​ភន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​និង​លោក​ពៅ​ប៊ុនធឿន​អភិបាលស្រុក​ជីក្រែង​។

​រួមជាមួយ​និង​លោក​ព្រិ​ន​សា​វិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​ចូលរួម​ក្នុង​ពិធី​ដាំ​កូនឈើ​ឡើងវិញ​ស្ថិតនៅ​ចំនុច​អូរ​ទាវ​ក្នុង​ឃុំ​អន្លង់​សំណរ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​សរុប​ចំនួន​១.០០០​ដើម​ក្នុង​ផ្ទៃដី​ចំនួន​១០​ហិកតា​។​

លោក​ពៅ​ប៊ុនធឿន​អភិបាលស្រុក​ជីក្រែង​បាន​និយាយថា​ការដាំ​កូនឈើ​ឡើងវិញ​គឺ​ដើម្បី​ទុកជា​ជំ​រកត្រី​នា​រដូវវស្សា​ដោយ​កូនឈើ​ទាំង​១.០០០​ដើម​នេះ​គឺជា​កូន​រាំង​យើង​បាន​យកមក​ដាំ​លើ​ផ្ទៃដី​ចំនួន​១០​ហិកតា នៅ​ចំណុច​អូរ​ទាវ ក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​៕S/

​រូបភាព​: កូនឈើ​ចំនួន ១០០០​ដើម​ត្រូវបាន​អាជ្ញាធរ​ស្រុក​ជីក្រែង​យកទៅ​ដាំ​ក្នុង​ផ្ទៃដី​ចំនួន​១០​ហិកតា ក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​៕​គូលែន​