​កូនប្រុស​ទាញ​កាំបិតផ្គាក់​កាប់​ឪពុក​ស្ទើ​ស្លាប់​ព្រោះ​ខឹង​រករឿង​ម្ដាយ​ញឹក​ពេក​

1020
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​គ្រាន់តែ​ឪពុកម្តាយ​ឈ្លោះ​គ្នា​កូន​ម្នាក់​បាន​ទាញ​កាំបិតផ្គាក់​កាប់​ចិញ្ច្រាំ​ឪពុក​បង្កើតឡើង​សុះសាច់​បណ្ដាលឱ្យ​របួសធ្ងន់​រួច​រត់គេចខ្លួន​បាត់ស្រមោល​។​ករណី​ហិង្សារ​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​ក្របៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨ ។​

​លោក​អធិការ​នគ​បាល​ស្រុក​កំចាយមារ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ឈ្មោះ មិន បុត្រ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើយ​ហេតុ​។​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ​នុ​ត្រ​ចំរើន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ត្រូវជា​កូនបង្កើត​យក​កាំបិតផ្គាក់​កាប់​សុះសាច់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​។​ចំណែកឯ​កូន​ជា​ជនដៃដល់​ក្រោយពី​កាប់​ចិញ្ច្រាំ​មកលើ​ឪ​បង្កើត​ខ្លួនឯង​រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល​។​

​លោក​អធិការ​បាន​បញ្ជាក់ថា ករណី​ន​នេះ​គឺ​ផ្ដើមចេញ ពី​ជនរងគ្រោះ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ដែល​ត្រូវជា​ម្ដាយ​ជនសង្ស័យ​។ ព្រោះថា កន្លងមក​ជនរងគ្រោះ​តែងតែ​ឈ្លោះ​ជាមួយ​ប្រពន្ធ ដោយ​ប្រើ​អំពើ​ហ​ង្សា​។​លុះ​ដល់ពេល​កើតហេតុ​ឈ្លោះ​ទៀត ជនសង្ស័យ​បាន​ឃាត់​ប៉ុន្តែ​ឃាត់​មិន​ស្ដាប់ កើតជា​រឿង​ប្រតាយប្រតប់​គ្នា​។

​ជ​នស​ង្ស​យ័​ជា​កូន​បាន​ទាញ​កាំបិតផ្គាក់​កាប់​មកលើ​ជនរងគ្រោះ​សុះសាច់​តែម្ដង​។​​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី​៕S/

កូនប្រុស​ទាញ​កាំបិតផ្គាក់​កាប់​ឪពុក​ស្ទើ​ស្លាប់​ព្រោះ​ខឹង​រករឿង​ម្ដាយ​ញឹក​ពេក​