​កូន​កម្រើក​ច្រើន​ក្នុង​ពោះ អាចមកពី​មូលហេតុ​អ្វី​ទៅ​?

378
ចែករម្លែក

​ក្រោយ​ពេលដែល​អ្នក​ម្តាយ​ពិសា​របាយ​រួច សារធាតុ​ស្ករ​នឹងមាន​ច្រើន​ក្នុង​ឈាម ដោយ​ធ្វើ​ឲ្យ​កូន​មាន​កម្លាំង​គ្រប់គ្រាន់ និង​ខ្លាំង​ជាង​មុន​។ ដូចនេះ កូន​នឹង​អាច​កម្រើក​ច្រើន​ក្នុង​ពោះ​របស់​អ្នក​ម្តាយ​។​នៅពេលដែល​អ្នក​ម្តាយ​ងូតទឹក នឹងធ្វើ​ឲ្យ​សរសៃឈាម​អ្នក​ម្តាយ​ដើរ​បាន​ស្រួល​។ នៅពេលដែល​រាងកាយ​អ្នក​ម្តាយ​មិនមាន​សម្ពាធ អាច​បន្ធូ​ល​អារម្មណ៍​បាន នោះ​កូន​នឹង​អាចធ្វើ​ចលនា​ក្នុង​ពោះ​អ្នក​ម្តាយ​ច្រើនជាង​មុន​។​

នៅពេលដែល​អ្នក​និយាយ​ជាមួយ​កូន​ក្នុង​ពោះ នោះ​កូន​នឹង​អាច​កម្រើក​ដើម្បី​បង្ហាញ​ប្រាប់​អ្នក​ថា គេ​បានលឺ​សម្តី​អ្នក​និយាយ​ជាមួយ​គេ​ហើយ​។​នៅពេលដែល​អ្នក​ម្តាយ​ស្តាប់​តន្ត្រី នោះ​កូន​ក្នុង​ផ្ទៃ​នឹង​ស្តាប់​តាម​អ្នក ហើយ​គេ​នឹង​បញ្ចេញ​កាយវិកា​ក្នុង​ពោះ​ដើម្បី​ប្រាប់​អ្នក​ថា គេ​ក៏បាន​ស្តាប់លឺ​ដូចជា​អ្នក​ដែរ​។​

​នៅពេលដែល​កូន​ខ្វះ​អុកស៊ីសែន​ក្នុង​ពោះ នោះ​កូន​នឹង​នៅ​មិន​ស្ងប់​ឡើយ ដោយ​អាច​កម្រើក​ច្រើនជាង​មុន ហើយ​បើ​ខ្វះ​កាន់តែ​ធ្ងន់ធ្ងរ នោះ​កូន​នឹងមិន​កម្រើក​ច្រើន​ដូច​មុន​ទៀត​ទេ​។ នៅពេលនោះ​កូន​នឹង​ជួបនឹង​គ្រោះថ្នាក់​ខ្លាំង​ព្រោះ​គេ​កំពុងតែ ខ្វះ​អុកស៊ីសែន​ខ្លាំង​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ពេលដែល​សង្កេតឃើញ​ការ​កម្រើក​មិន​ប្រក្រតី​របស់​កូន​។​

នៅពេលដែល​អ្នក​ត្រូវរបួស​ខាងក្រៅ ឬ​ជួបនឹង​គ្រោះថ្នាក់​អ្វីមួយ កូន​ក្នុង​ផ្ទៃ​នឹងធ្វើ​ចលនា​មិន​ប្រក្រតី ដោយ​អាចធ្វើ​ឲ្យ​កូន​បាត់បង់ ឬ​អាច​កើតមុន​ខែ​បាន​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ចេះ​សង្កេត​ដឹង​ពី​ចលនា​របស់​កូន​ក្នុង​ផ្ទៃ​ដែល​ប្រាប់​អ្នក ទើប​អាច​ការពារ​សុវត្ថិភាព​កូន​បាន​៕ ដោយៈ health.com.kh