​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ត្រៀម​ចូលរួម​កីឡា​អាស៊ីអាគ្នេយ៍ ២០១៩ នៅ​ហ្វីលីពីន​

203
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ត្រៀម​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ចំនួន ៨ នាក់ ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩ លើក​ទី​៣០ “SEA GAMES 2019” ដែល​ប្រ​ព្រឹ​ត្តឹ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​

ការហ្វឹកហាត់ គុន​ដាវ​

​លោក សុខ អាង ជា​គ្រូបង្វឹក​ដាវ​ធំ បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ បានសម្រេច​បញ្ជូន​អត្ត​ព​លិ​ក ៦ នាក់ ចូលរួម SEA GAMES 2019 ព្រមទាំង​គ្រូបង្វឹក ២ នាក់ ។ កីឡាករ​-​កីឡាការិនី ទាំង ៦ នាក់ រួមមាន កីឡាករ វ៉ា​ហ្គ​អូរ​មិញ​ស្គី ហ្វ្រេ​ន​ធិ​សិ​ដ្ឋ​ប៊ូល កីឡាករ សាវឿន ស​ក័​នុ កីឡាករ ថុង តាំង​ជីន កីឡាការិនី យី លីហ្សា កីឡាការិនី ឆាយ លី​លីន និង​កីឡាការិនី សន និ​ច​។​

​លោក​បាន​បន្តថា រូបលោក ជា​គ្រូបង្វឹក​ដាវ​ធំ និង​គ្រូបង្វឹក​គុន​ដាវ សញ្ជាតិ​បារាំង លោក Bruno GABY គ្រូបង្វឹក​ដាវ​កាប់ ចំណែក​កីឡាករ វ៉ា​ហ្គ​អូរ​មិញ​ស្គី ហ្វ្រេ​ន​ធិ​សិ​ដ្ឋ​ប៊ូល កូន​ខ្មែ​សញ្ជាតិ​អាមេរិក ជា​កូនកំព្រា ដែល​ធ្លាប់​រស់នៅ​មជ្ឈមណ្ឌល កុមារកំព្រា​មួយកន្លែង នៅ​សង្កាត់​កោះក្របី ហើយ​ត្រូវបាន​គ្រួសារ សញ្ជាតិ​អាមេរិក ២ នាក់ ប្ដី​ប្រពន្ធ សុំ​យកទៅ​ចិញ្ចឹម តាំងពី​ឆ្នាំ​២០០២ មក​នោះ នឹងចូលរួម​ប្រកួត នៅ​ស៊ី​ហ្គេម​ដែរ​។​

​សូមបញ្ជាក់ថា កាលនោះ កីឡាករ​រូបនេះ មាន​អាយុ​ទើបតែ​បាន ២ ឆ្នាំ ប៉ុណ្ណោះ ហើយ​មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង​។ ទោះបី​គេ​រស់នៅ ដឹងក្ដី នៅ​អាមេរិក ក៏​គេ​នៅតែ​ចាត់ទុកថា កម្ពុជា គឺជា​ដី​កំណើត​របស់គេ​៕v

កីឡាករ វ៉ា​ហ្គ​អូរ​មិញ​ស្គី ហ្វ្រេ​ន​ធិ​សិ​ដ្ឋ​ប៊ូល ​ជាមួយ​គ្រូបង្វឹក​