“​កូន​ចង់​រស់​ក្បែរ​ពុក​ម៉ែ​” បទ​កម្សត់​ចាក់​ដោត​កូនៗ​មុន​រដូវចូលឆ្នាំ​ខ្មែរ​

263
ចែករម្លែក

ដោយ:បូ​រិ​ន​/ភ្នំពេញ ​៖ ក្តៅៗ​កំសត់​ស្រក់​ទឹកភ្នែក Full MV “​កូន​ចង់​រស់​ក្បែរ​ពុក​ម៉ែ​” របស់លោក ប៉ែន សន្យា ចេញ​ហើយ​ទាំង​កំសត់​និង​ចាក់​ដោត​អា​ម្មណ៍​អមដោយ​ទេសភាព​ស្រុកស្រែ​ខៀវស្រងាត់​។

បទ​ចម្រៀង​មួយ​នេះ​នឹងធ្វើ​ឲ្យ​បងប្អូន ដែល​នៅ​ឆ្ងាយ​កំពុងធ្វើការ ឬ​នៅក្រៅ​ប្រទេស ជា​ពលករ​ចំណាកស្រុក មានការ​នឹករលឹក​ដល់​អ្នកមានគុណ​កាន់តែខ្លាំង​ថែមទៀត ជា ពិសេស​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នាពេលខាងមុខ​។​

ម្ចាស់​បទ “​កូន​ចង់​រស់​ក្បែរ​ពុក​ម៉ែ​” លោក ប៉ែន សន្យា តារាចម្រៀង​ទោល​មកពី​ខេត្តកំពង់ធំ បាន​ថ្លែង​ប្រាប់ថា លោក​ក៏បាន​ត្រៀម​ចេញ MV បន្ត​បន្ទប់​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ផងដែរ​។​

បទ​ចម្រៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា “​កូន​ចង់​រស់​ក្បែរ​ពុក​ម៉ែ​” របស់ លោក ប៉ែន សន្យា ឆ្លុះបញ្ចាំង​ពី​ការ​កំសត់​បែប​ជនបទ​ស្រុកស្រែ ដែល​និយាយ​ពី​ភាពក្រីក្រ និង​ការតស៊ូ​របស់​កូនប្រុស​។ ហើយ MV បទ​នេះ​គឺមាន​ការចូលរួម​តែង​ដោយ​សិល្បករ​ជើងចាស់ ហើយក៏​មានការ​ច្រៀង​សម្តែង ដោយ លោក ប៉ែន សន្យា ផ្ទាល់​ផងដែរ​។

​ដូច្នេះ​កុំឲ្យ​ខាត​ពេល ចង់ដឹងថា បទ​ថ្មី “​កូន​ចង់​រស់​ក្បែរ​ពុក​ម៉ែ​” នេះ ពិ​រោះ​ចាក់​ដោត​បេះដូង យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
https://www.youtube.com/watch?v=uSw8DQwEq_M&feature=youtu.be