​កូន​ទាញ​កាំបិត​គប់​ឪពុក​បង្កើតកូន​ប្រសារ​ជា​យោធា​បាញ់​គំរាម​ប្អូន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

359

(​តាកែវ​)៖​ជម្លោះ​រវាង​កូន​និង​ឪពុក​បង្កើត​ដោយ​កូន​បាន​ទាញ​កាំបិត​គប់​ទៅលើ​ឪពុក​តែ​មិនត្រូវ​ទេ​ក្នុងការ​ឈ្លោះប្រកែក​គ្នា​ខណៈពេល​កូនប្រសារ​និង​ត្រូវជា​បងថ្លៃ​បាន​ដក​អាវុធខ្លី​ម៉ាក​រ៉ូឡូ​បាញ់​ចំនួន​ពីរ​គ្រាប់​ឡើងលើ​ពុំ​បណ្តាលឱ្យមាន​នរណា​រង​របួស​ទេ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង​ខេត្តតាកែវ​កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ទាញ​កាំបិត​គប់​ឪពុក​ឈ្មោះ​ឆេង​មករា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មាន​មុខរបរ​កសិករ​ប្រដាប់​ដោយ​កាំបិត​កែឆ្នៃ​បាន​ទៅ​កាប់បំផ្លាញ​ផ្លែ​ចេក​របស់​ឈ្មោះ​ឆេង​ហឿន​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​មាន​មុខរបរ​កសិករ​ដែល​ត្រូវជា​ឪពុក​។​ពេលនោះ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​ឈ្មោះ​ឆេង​មករា​បាន​ចោល​កាំបិត​សំដៅទៅ​ឪពុក​តែ​មិនបាន​ត្រូវ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា​ឃើញ​ដូច្នេះ​ឈ្មោះ​ឡោ​ប៊ុន​ភ័ក្ត្រ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ជាមួយ​ឪពុកក្មេក​ឆេង​ហឿន​មានមុខរ​បរជា​យោធា​ដែលមាន​អត្តលេខ​៣៨៦៨​នៅ​កងពល​លេខ​៧០​ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក​រ៉ូឡូ​បាន​បាញ់​ចំនួន​ពីរ​គ្រាប់​ឡើងលើ​ពុំ​បណ្តាលឱ្យមាន​នរណា​ង​របួសស្នាម​ទេ​។

ពេល​ចុះ​ទៅដល់​កន្លែងកើតហេតុ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ និង​ដកហូត​វត្ថុតាង បាន​អាវុធខ្លី​ចំនួន​មួយ​ដើម គ្រាប់​ចំនួន​៣​គ្រាប់​និង​សំបក​គ្រាប់​ចំនួន​២​គ្រាប់ កាត​សំគាល់​ខ្លួន​មួយច្បាប់ កាំបិត​កែឆ្នៃ​មួយ ។​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ​ឆេង​មករា​បាន​រត់​គេចខ្លួនបាត់​។​បច្ចុប្បន្ន​ករណីនេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់

​កូន​ទាញ​កាំបិត​គប់​ឪពុក​បង្កើតកូន​ប្រសារ​ជា​យោធា​បាញ់​គំរាម​ប្អូន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​(រូប៖វ៉េបសាយ)