​កូន​ផ្សោត​ឈ្មោល​មួយ​ក្បាល​ងាប់​អណ្តែត​ទឹក​នៅ​តំបន់​អភិរក្ស​ឃុំ​ព្រះ​រំកិល​

441
ចែករម្លែក
  • 103
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ អ្នកនេសាទ​ត្រី​ម្នាក់ បាន​ប្រទះឃើញ កូន​ផ្សោត​មួយ​ក្បាល​ងាប់​អណ្តែត​ទឹក មក​ទើ​នៅ​ចំណុច​ភូមិ​កណ្ដាល​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា​ឆ្នាំ​២០១៩​។​អ្នកនេសាទ​ត្រី​ម្នាក់​ឈ្មោះ​អៀង​សំអុន​រស់នៅ​ភូមិ​កណ្តាល​ឃុំ​ព្រះ​រំកិល​បានឃើញ​ផ្សោត​មួយ​ក្បាល​ងាប់​អណ្តែត​ទឹក​។​ភ្លាមនោះ​គាត់​ក៏បាន​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​និង​ក្រុម​អភិរក្ស នៅ​តំបន់​នោះ​។​

​លោក​ដន​ផាន់​ប្រធាន​ឆ្នាំ​ការពារ​ទន្លេ​បាន​និយាយ​ឲ្យ​ដឹងថា​សត្វ​ផ្សោត​មួយ​ក្បាល​ដែល​អ្នកភូមិ​ប្រទះឃើញ​នោះ​គឺជា​ផ្សោត​ឈ្មោល ទើបនឹង​កើត មាន​ទម្ងន់ ១១ គីឡូក្រាម និង​ប្រវែង ១ ម៉ែត្រ​។លោក​សន្និដ្ឋានថា កូន​ផ្សោត​មួយ​ក្បាល​នេះ ទំនងជា​ទើបនឹង​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​ងាប់​ទៅវិញ​ស្បែក​ហើម​ស្អុយ​។​រហូតមក​ទល់នឹងរ​សៀ​ល​ថ្ងៃ​ដដែល​នេះ គេ​មិនទាន់​ដឹង​ពី​មូលហេតុ បណ្ដាលឱ្យ​កូន​ផ្សោត​វ​នោះ​ងាប់​ឡើយ​។​

​គេ​យក​កូន​ផ្សោត​ដែល​ងាប់​ទៅ​រក្សាទុក​នៅក្នុង​ធុង​ត្រាំ​ទឹកកក​នៅក្នុង​ឃុំ​ព្រះ​រំកិល រង់ចាំ​ប្រគល់​ទៅ​ឲ្យ អ្នកជំនាញ​ពិនិត្យ រក​មូលហេតុ​។​លោក ដន​ផាន់ ដែលជា​មេភូមិ​ផង​នោះបាន​និយាយទៀតថា កំឡុង​ខែ​នេះ​កាលពី​ឆ្នាំទៅ មាន​ផ្សោត​មេ​មួយ​ក្បាល ក៏បាន​ងាប់​ដូចគ្នា​ដែរ​។ រយៈពេល ២ ឆ្នាំ​មកនេះ កូន​ផ្សោត​ពីរ​ក្បាល​ហើយ បាន​ងាប់​គួរឱ្យ​បារម្ភ​។​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ព្រះ​រំកិល បារម្ភ​ពី ចំនួន​ផ្សោត ឃើញ​វត្តមាន​ងាប់​អណ្តែត​ទឹកជា​រៀងរាល់ឆ្នាំ​។

​អ្នកភូមិ​នៅ​ទីនោះ ពិតជា​សោកស្តាយ​ណាស់ ដោយសារ​តំបន់​ទេសចរណ៍ មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ តែងតែ​ទៅ​ទស្សនា​កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ អន្លង់​ផ្សោត​និង​ទស្សនា​សត្វ​ផ្សោត​។ បើសិនជា​ផ្សោត ចេះតែ​បន្ត​ងាប់ អ្នកភូមិ​នឹង​បាត់ប្រាក់​ចំណូល ដោយសារ សេវាកម្ម​ភ្ញៀវទេសចរ នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត​៕S/​