​កូន​លួច​រថយន្ត​ឪពុក​ជិះ​ឪពុក​ប្តឹង​សមត្ថកិច្ច​ដេញតាម​បើក​ធ្លាក់​ប្រឡាយ​

453
ចែករម្លែក

ស្វាយរៀង​៖​បុរស​ជា​កូន​ធ្លា​ប់ញៀន​ថ្នាំ​បាន​លួច​រថយន្ត​RX330​របស់​ឪពុក​បើក​ជិះ​យ៉ាង​រំភើយ​ហើយ​មិន​ត្រឹមតែ​ជិះ​ម្នាក់ឯង​ទេ​បុរស​ជា​កូន​បាន​ទៅយក​បុរស​ម្នាក់​ផ្សេងទៀត​ដែលជា​គូកន​ជិះ​ជាមួយ​គ្រាន់​បានជា​គ្នា​ហើយ​បុរស​ម្នាក់​នោះ​គឺមាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​គ្រឿងញៀន​ថែមទៀត​ផង​។​

ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​នៅត្រង់ចំណុច​ខាងមុខ​វត្ត​ខ្ជាយ​ស្ថិតនៅ​ភូមិ​ខ្ជាយ​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​យុវជន​រួម​និង​គូកន​ម្នាក់ទៀត​បាន​លួច​យក​រថយន្ត​របស់​ឪពុក​បើក​មិនដឹងថា​ទៅណា​នោះទេ​ព្រោះតែ​ឪពុក​ខ្លាច​ប៉ះពាល់​និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ដទៃ​ក៏បាន​ប្តឹង​សមត្ថកិច្ច​ក្រុង​បាវិត​ឱ្យជួយ​ឃាត់​។​តែ​ពេលដែល​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​ឃាត់​នោះ​ស្រាប់តែ​គេ​បន្ថែម​ល្បឿន​រថយន្ត​លឿន​ដូច​ហោះ​ធ្លាក់​ប្រឡាយទឹក​ជាប់​សាលារៀន​និង​របង​វត្ត​ខ្ជាយ​ទៅមុខ​លែងរួច​។​

​រថយន្ត​ប្រភេទ​ឡិច​ស៊ី​ស​RX330​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN9931​ធ្វើដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ដោយមាន​រថយន្ត​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​។​សមត្ថ​បាន​ឲ្យ​ដឹង​ទៀតថា​៖​ឪពុក​យុវជន​នេះ​មានឈ្មោះ ចាន់ ណាវី មាន​ទីលំនៅ​ភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត ស្វាយរៀង​ជា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​។​

យុវជន​បង្ក​មានឈ្មោះ​ចាន់​សុខ​កា​អាយុ​២៨​ឆ្នាំ​មុខរបរ​នៅផ្ទះ​មើល​កូន​មាន​ប្រពន្ធ​ប្រកបមុខរបរ​ធ្វើ​សក់​និង​កូនប្រុស​មួយ​រស់នៅក្នុង​សង្កាត់​បាវិត​ក្រុង​និង​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ អា​តឿ អាយុ ជាង​២០​ឆ្នាំ​។​

​ក្រោយពី​បង្កហេតុ​រួចមក​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ធ្វើ​តេស​ទឹក​មូ​ត​ជា​លទ្ធិ​ផល​គឺមាន​សា​ធាតុ​ញៀន​ទាំង​២​នាក់​។​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាង​ប​ន្តិ​ត​បន្តួច​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​រថយន្ត​ដែលជា​ឪពុក​យកទៅ​ជួសជុល​វិញ​៕S/​