​កូរ៉េខាងត្បូង​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា ៧០០ លាន​ ដុល្លារ​សម្រាប់​ឆ្នាំ ២០១៩-២០២៣

490
ចែករម្លែក
  • 125
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​៖​សាធារណរដ្ឋ​កូរ៉េ​បានផ្ដល់ ឥណទាន​ស​ម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​( ២០១៩-២០២៣)​សរុប​ចំនួន ៧០០ លាន​ដុល្លារ​អាម៉េរិក ដោយបាន​ផ្ដោតលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​,វិស័យ​ធនធានទឹក,​សុខុមាលភាព​សាធារណៈ​, វិស័យ​អប់រំ ,​បណ្ដុះបណ្ដាល​ធនធានមនុស្ស និងវិស័យ​អភិវឌ្ឍន៍ជនបទ​មាន​ជាអាទិ៍​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាសចរណ៍​ស៊ីវិល ,​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២,​និងផ្លូវជាតិ​លេខ២២ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា កូរ៉េ លើក​ទី​៤ នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ១៥ ខែ​មីនា​នេះ វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូ​រ៉​ផងដែរ ។​

​គូរ​បញ្ជាក់ថា ​នៅក្នុង​ថ្ងៃទី​១៥ ខែ មីនា​នេះ​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូ​ន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ គឺ​កិច្ចសម្របសម្រួល​ក្របខ័ណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩ -២០២៣​។​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត​និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា។កិច្ចព្រមព្រៀង​ឥណទាន​សម្បទានសម្រាប់​គម្រោង ​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិតសភា​កម្ពុជា​និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​សម្រាប់​សេដ្ឋកិច្ច​មនុស្សសាស្ត្រ និង សង្គមសាស្ត្រ​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​សម្រាប់​ឆ្នាំ​២០១៩-២០២៣ សាធារណរដ្ឋ​កូរ៉េ​បាន​បន្ត​ផ្ដល់​ឥណទាន​សម្បទា​នស​រុ​ប​ចំនួន ៧០០ លាន​ដុល្លារ​អាម៉េរិក​ដែល​រដ្ឋាភិបាល​យើង​ទាំងពីរ​ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ក្របខ័ណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​មុននេះ​បន្តិច​»​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បន្ថែមថា​ ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្ដោតលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​,​វិស័យ​ធនធាន​ទឹក​,វិស័យ​សុខុមាលភាព​សាធារណៈ​, វិស័យ​អប់រំ ,​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍ជនបទ​មាន​ជាអាទិ៍​គ​ម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាសចរណ៍​ស៊ីវិល ,​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២ និង ផ្លូវជាតិ​លេខ​២២​ជាដើម​។​

​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀតថា ​ទំនាក់ទំនង​ការទូត​នេះ​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្ដេច​បានធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​កូរ៉េ​នា​ខែកក្កដា​ឆ្នាំ​១៩៩៦ និង បានសម្រេច​ឲ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រ​ទេស​ទាំងពីរ​។​

​សូមបញ្ជាក់ថា ​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​គិតពី​ឆ្នាំ​១៩៩៦ដល់ ឆ្នាំ​២០១៨ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​បានផ្តល់​ហិរញ្ញប្ប​ទាន​ប្រមាណ ៦៣២ លាន​ដុល្លារ​អាម៉េរិក​ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក​៕BR​/Ha