​កូ​កា​-​កូ​ឡា​ប្រែក្លាយ​ទីក្រុង​ទាំងមូល​ជាមួយនឹង​ថាមពល​ជំនាន់​ថ្មី​

234
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ភេសជ្ជៈ​បង្កើន​ថាមពល​CocaColaEnergy​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​នៅក្នុង​ក្លិប​កំសាន្ត​សោ​ន​(Sound)​។​ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាង​១៥០​នាក់​ដែលជា​បណ្តា​ដៃគូ​យុទ្ធសាស្ត្រ​អតិថិជន​និង​តារា​កិត្តិយស​ល្បីៗ​ដែលមាន​ដូចជា​៖ កញ្ញា​ទេព​បូ​ព្រឹក្ស Peace Chong ក្រុម​រាំ​OMG និង ឌី​ជេ​អា​ឡិច​។​

​ឥឡូវ​CocaColaEnergy​បន្ត​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​កម្ម​វិធីចែក​ផលិតផល​ក៏ដូចជា​ការបង្ហាញ​ពិព័រណ៍​តាម​ដង​វិថី​ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៣០​ខែសីហា​នៅ​ជាច្រើន​ទីតាំង​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​។​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចែកជូន​នូវ​ភេសជ្ជៈ CocaColaEnergy​ដោយ​ឥតគិតថ្លៃ​ជាង​ដប់​ម៉ឺន​កំប៉ុង​ដល់​អតិថិជន​។​

​គោលដៅ​ឱ្យ​ពួកគាត់​បាន​ភ្លក្ស​រសជាតិ​ភេសជ្ជៈ​បង្កើន​ថាមពល​ជំនាន់​ថ្មី​តាមរយៈ​អន្តរសកម្មភាព​ជាមួយ​ម៉ាស៊ីន​LED​ភេសជ្ជៈ​CocaColaEnergy​និង​រថយន្ត​LED​ដំបូង​គេ​បង្អស់​ដែល​ត្រូវបាន​តុបតែង​ជាមួយនឹង​ការ​រចនា​ប្លែក​ភ្នែក​នៃ​រលក​ថាមពល​ជំនាន់​ថ្មី​។​ក្រុមការងារ​CocaColaEnergy​ចំនួន​២​ក្រុម​បាន​និង​បន្ត​មាន​វត្ត​មាននៅ​ទីក្រុង​ភ្នំពេញ​រយៈពេល​៤​សប្តាហ៍​រាប់​ចាប់ពី​ថ្ងៃទី​៣០​ខែសីហា​រហូតដល់​ចុងខែ​កញ្ញា​ឆ្នាំ​២០១៩ នៅ ៨៦ ទីតាំង​ទូទាំង​រាជធានី​ភ្នំពេញ​។

​ដូច្នេះ​សូម​តាមដាន​ទាំងអស់គ្នា​ដោយ​ក្រុមការងារ​អាច​នឹង​ចុះ​ដល់ទី​តាំងរបស់​លោកអ្នក​ផ្ទាល់​នៅក្នុង​កំឡុង​ពេលនេះ​។​ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ខកខាន​មិនបាន​ជួប​ពួកគាត់​ទេ​សូមកុំ​បារម្ភ​ឥឡូវនេះ​ផលិតផល​នេះ​អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្តាញ​ចែកចាយ​ទាំងអស់​ដែលមាន​ដាក់លក់​ក្នុងតម្លៃ​លក់​សមរម្យ​គឺ​២.០០០​រៀល​ជាមួយនឹង​ចំណុះ​២៥០ml​ក្នុង​មួយ​កំប៉ុង​។​

​ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​កាហ្វេ​អ៊ី​ន​ដែល​នាំយក​ពី​គ្រាប់​ហ្គា​រ៉ា​ន់​ណា​ពី​ធម្មជាតិ​វីតាមីន​B​និង​រសជាតិ​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​ភាពស្រស់​ស្រាយ​ពី​កូ​កា​-​កូ​ឡា Coca-Cola®Energy​ត្រូវបាន​គេ​រំពឹងថា​នឹង​នាំមក​នូវ​ថាមពល​ជំនាន់​ថ្មី​ដល់​អ្នក​ពិសា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាមរយៈ​ការធ្វើ​ត្តេ​ស​ផលិតផល​CocaColaEnergy​មុនពេល​ដាក់លក់​ជា​ផ្លូវការ​ជាមួយនឹង​អតិថិជន​កម្ពុជា​ដែលជា​អ្នក​និយម​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លទ្ធផល​ដែល​យើង​ទទួលបាន​គឺ​ល្អ​លើសពី​ការរំពឹងទុក ដោយ​ទទួលបាន​នូវ​ចម្លើយ​ជា​វិជ្ជមាន​ចំពោះ​រសជាតិ​និង​ការ​រចនា​សំបក​វេច​ខ្ចប់​ដ៏​លេចធ្លោ​។

​ក្រោម​ពាណិជ្ជសញ្ញា​កូ​កា​-​កូ​ឡា​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល​ភេសជ្ជៈ​ថ្មី​មួយ​នេះ​នឹង​ទទួល​បានការ​សាទរ​ពី​អ្នក​ពិសា​កាន់តែច្រើន​ដោយសារតែ​រសជាតិ​ដ៏​អស្ចារ្យ​ក៏ដូចជា​ការបង្កើន​ថាមពល​រាងកាយ និង​ស្មារតី​យ៉ាង​ឆាប់រហ័ស​។​អតិថិ​ជ​ម្នាក់​ដែល​បាន​ភ្លក្ស​ភេសជ្ជៈ Coca-Cola Energy ឈ្មោះ លោក ថន​ប៊ុន​ថៃ​អាយុ​១៩​ឆ្នាំ​បាន​មានប្រសាសន៍ថា​៖“​រសជាតិ​ត្រូវ​ម៉ាច់​តែម្តង​រសជាតិ​ប្លែក​និង​មាន​ជាតិ​ជូរ​តិចៗ ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ​បន្ទាប់ពី​ផឹក​វា​” ។

ដូចគ្នា​នោះដែរ អ្នកនាង​មាន សិលា​អាយុ ២៨​ឆ្នាំ​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា​៖“​រសជាតិ​ឆ្ងាញ់​…​រាង​ជូរ​បន្តិច​តែ​ជា​បែប​ដែល​ខ្ញុំ​ចូលចិត្ត​និង​ផ្តល់ឱ្យ​ខ្ញុំ​នូវ​កម្លាំង​ភ្លាមៗ​បន្ទាប់ពី​ញាំ​រួច​”៕S/