​កួន​ក្រពើ​មាន​ហាងឆេង​ប្រជា​នេសាទ​ងាក​មក​ចាប់​របរ​ចាស់​ចិញ្ចឹម​ក្រពើ​យក​កូន​លក់​

764
ចែករម្លែក
  • 16
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបង​:​ដោយសារ​មុខរបរ​នេសាទ​មិនសូវ​កាក់កប​ហើយ​ហាងឆេង​កួន​ក្រពើ​ឡើងថ្លៃ​បន្តិច​ប្រជា​នេសាទ​មួយចំនួន​នៅ​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​បាន​ងាក​មក​ចាប់យក​មុខរបរ​ចិញ្ចឹម​ក្រពើ​យក​កូន​លក់​ជំនួស​វិញ​។​

​លោក​សុទ្ធ​ទិន​វ័យ​ជាង​៥០​ឆ្នាំ​រស់នៅក្នុង​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​នៅក្នុង​ខែធ្នូ​នេះ​មុខរបរ​ចិញ្ចឹម​ក្រពើ​ជា​លក្ខណៈ​គ្រួសារ​របស់លោក​ទើប​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​លោក​ចិញ្ចឹម​ក្រពើ​ចំនួន​៧០​ក្បាល​ជា​ប្រភេទ​ក្រពើ​ញី​ដើម្បី​យក​កូន​លក់​ព្រោះ​មាន​ហាងឆេង​ជាង​ឆ្នាំមុនៗ​។​ការប្រមូល​ផល​ពង​កូន​រយៈពេល​១​ឆ្នាំកន្លងមក​នេះ​បាន​ចំនួន​២០០​ពង​។​ភ្ញាស់​ជា​កូន​ក្នុង​ក្រពើ​១​ក្បាល​លក់បាន​តម្លៃ​ពី​១០​ទៅ​១៧​ដុល្លារ​។​

​លោក​សុទ្ធ​ទិន​បាន​បន្តថា​កន្លងមក​ដោយ​សារ​ហាងឆេង​កូន​ក្រពើ​ធ្លាក់​ថ្លៃ​ខ្លាំងពេក​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ក្រពើ​នៅ​តំបន់​បឹង​ទន្លេសាប​ផ្អាក​ការចិញ្ចឹម​រាប់​ឆ្នាំ​មកហើយ​។​ទើបតែ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ហាងឆេង​កូន​ក្រពើ​បាន​ថ្លែ​ជាង​មុន​ក៏​នាំគ្នា​ងាក​មក​ចិញ្ចឹម​ក្រ​ពើយ​កពង​កូន​លក់​វិញ​។​ម្យ៉ាង​ដោយសារតែ​ការនេសាទ​ត្រី​មិន​ទទួលបាន​ផលចំណេញ​តាម​ការ​គិតទុក​ផង​។​

​គាត់​បាន​បញ្ជាក់ថា​ដំណាក់កាល​ក្រពើ​រៀន​ពង​ដំបូង​នេះ​ក្នុង​១​សារ​(១​ឆ្នាំ​ម្តង​)​ក្រពើ​១​ក្បាល​អាច​ពង​បាន​ចំនួន​ពី​១០​ទៅ​៣០​ពង​។​ប៉ុន្តែ​បើ​មេ​ក្រពើ​ដែលមាន​អាយុ​ច្រើនជាង​៧​ឆ្នាំ​ក្នុង​មេ​១​ក្បាល​ពង​បាន​ចាប់ពី​៣០​ទៅ​៤០​ពង​ឯណោះ​។​រីឯ​កូន​ក្រពើ​លក់​ក្នុង​ទីផ្សារ​បែងចែក​ជា​២​ប្រភេទ​ប្រភេទ​លេខ​១​កូន​ក្រពើ​ប្រវែង​៣​តឹក​លក់បាន​តម្លៃ​ចាប់ពី​១៥​ទៅ​១៧​ដុល្លារ​អាមេរិក​។

​ចំណែក​កូន​ក្រពើ​ប្រភេទ​លេខ​២​ក្រពើ​១​ក្បាល​លក់បាន​ក្នុងតម្លៃ​ត្រឹមតែ​១០​ដុល្លារ​ប៉ុណ្ណោះ​ដែល​តម្លៃ​លើ​ទីផ្សារ​នេះ​ធ្លាក់​ទាប​ជាង​ឆ្នាំ​២០១១​ដោយ​លក់បាន​តម្លៃ​៣៥​ដុល្លា​ក្នុង​ក្រពើ​១​ក្បាល​។​លោក​ជួង សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ប្រជាពលរដ្ឋ​ទាំង​ដែនទឹក​និង​លើគោក​ប្រកប​របរ​ចិញ្ចឹមសត្វ​ក្រពើ​មាន​ចំនួន​១១០​គ្រួសារ​ដែល​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៧​ដែរ​មាន​ក្រពើ​សរុប​ចំនួន​ជិត​៣​ម៉ឺន​ក្បាល ។

លោកនាយ​ការិយាល័យ​បាន​បន្តថា​បច្ចុប្បន្ន​ការចិញ្ចឹមរ​ក្រពើ​បស់​ប្រជាពលរដ្ឋ​បែងចែក​ជា​២​ប្រភេទ​។​ទី​1​ការចិញ្ចឹម​យក​សាច់​ស្បែក​និង​ទី​2​ការចិញ្ចឹម​យក​កូន​លក់ម​ប្រើការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​នៅ​ប្រទេស​ចិន ៕S/

​រូប​ថ​តៈ​ការចិញ្ចឹម​ក្រ​ពើយ​កកូន​លក់​មានការ​កើនឡើង​ដោយសារ​ហាងឆេង​កូន​ក្រពើ​ល្អ​