​កំណែទម្រង់​លើ​វិស័យ​ពន្ធដារ​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​កម្ពុជា​កើនឡើង​ជាប់​គ្នា​

886
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា​ការអភិវឌ្ឍន៍​រីកចម្រើន​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​រយ​:​មធ្យម​នៃ​ការដក​ចេញពី​យុទ្ធសាស្ត្រ​ចតុកោណ​លើ​កម្មវិធី​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​:​បានធ្វើឱ្យ​វិស័យ​ពន្ធដារ​នៅ​ប្រទេស​កម្ពុជា​កើនឡើង​រយ​:​ពេល​៦​ឆ្នាំ​ជាប់​គ្នា​។​គឺ​ត្រូវបាន​ជាប់​ជា​ចំណាត់ថ្នាក់​ប្រទេស​ចំនួន​៥​លើ​ពិភពលោក​ក្នុង​កំណែទម្រង់​លើ​វិស័យ​ពន្ធដារ​បាន​ជោគជ័យ​។​

​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ពន្ធ​លើ​លើ​អចលនទ្រព្យ​និង​ការត្រៀម​អនុវត្ត​ប្រកាស​ស្តីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដល់​មន្ត្រី​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពី​ដើម​សប្តាហ៍​នេះ។

​លោក​កែន​សម្បត្តិ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍ថា​វិស័យ​ពន្ធដារ​មានការ​រីកចម្រើន​ខ្លាំង​នៅ​អាណត្តិ​ទី​៤​ចុងក្រោយ​លើ​ការអភិវឌ្ឍន៍​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​រយ​:​ពេល​មធ្យម​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។​

លោក​កែន​សម្បត្តិ​បាន​ថ្លែងថា​បញ្ហា​នេះ​ដោយសារតែ​យើង​បាន​ដក​ចេញពី​យុទ្ធសាស្ត្រ​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​។​គឺ​កម្មវិធី​កំណែ​តម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​:​ដោយ​ខិតខំ​ប្រមូល​ពន្ធ​ឲ្យ​មាន​សត្តា​នុព​ល​។​យុទ្ធសាស្ត្រ​មុខងារ​ស្នូល​នេះ​មាន​:​បានធ្វើ​ឲ្យ​ប្រសើរឡើង​មុខងារ​ចុះបញ្ជី​, ប្រសើរ​ឡើងដល់​លិខិត​ប្រថាប់ត្រា ,​ប្រសើរឡើង​នៃ​ការងារ​អ្នក​ជាប់ពន្ធ ជាដើម​។​

លោក​អគ្គនាយករង​បាន​បន្តថា​ជា​លទ្ធផល​នៃ​កំណែទម្រង់​ខាងលើ​គឺ​យើង​បានសម្រេច​ជោគជ័យ​លើ​ការប្រមូល​ពន្ធ​រយ​:​ពេល​៦​ឆ្នាំ​កើនឡើង​ជាប់​គ្នា​:​ឆ្នាំ​២០១៤​កើនឡើង​លើស​ផែនការ​៧,៤​ភាគរយ​,២០១៥ កើនឡើង ១១,៨ ភាគរយ​,២០១៦ កើនឡើង ៥,៧ ភាគរយ​, ២០១៧ កើនឡើង ១៥,២ ភាគរយ និង​២០១៨ កើនឡើង ១៤,២៧ ភាគរយ​។

​លោក​បាន​បន្ថែមថា​កំណើត​នេះ​យើង​នៅ​មិនបាន​រាប់​ប​ញ្ជួ​ន​បញ្ហា​កំណើន​ប្រមាណ​១៥​ភាគរយ​ដែល​ខាង​រតនាគារ​បាន​កាត់​ទុក​លើ​ការផ្គត់ផ្គង់​ទំនិញ​និង​សេវា​ផ្សេងៗ​ទៀត​។​ពិសេស​កំណើត​លើ​ការប្រមូល​ពន្ធ​នេះ​ទៀតសោត​បានធ្វើ​ឲ្យ​ល្បី​គឺ​ស្ថាប័ន​អន្តរជាតិ​បាន​វាយតម្លៃ​កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតក្នុង​ប្រទេស​ចំនួន​៥​ផ្សេងទៀត​លើ​ពិភពលោក​ដែល​បានធ្វើ​កំណែទម្រង់​វិស័យ​ពន្ធដារ​បាន​ជោគជ័យ​នោះ​។​

​លោក​ហេង​កុសល​បុត្រ​ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា​ជាក់ស្តែង​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​របស់​រាជរដ្ឋាភិបាល​នៅ​ខេត្ត​នេះ​សម្រាប់​ឆ្នាំ​២០១៨​កន្លង​ទៅបាន​ប្រមូល​ចំណូល​ពន្ធ​ប្រថាប់ត្រា​បាន​ចំនួន ២.៥៥១.៣៣០​លាន​រៀល ស្មើនឹង ១១០,៩៣​ភាគរយ​នៃ​ផែនការ​។ ពិសេស​រយ​:​ពេល ៥​ខែ​ដើមឆ្នាំ​២០១៩​គិត​ត្រឹម​ថ្ងៃទី​២០​ខែឧសភា​នេះ​យើង​ប្រមូល​ពន្ធ​បាន​ចំនួន​២.៣០៧.៤៣៧​លាន​រៀល ស្មើនឹង​១០០,៣២ ភាគរយ​នៃ​ផែនការ​ឆ្នាំ​២០១៩​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា ដូច្នេះ​លទ្ធផល​ទាំងនេះ យើង​មិន​ភ្លេច​នូវ​ការថ្លែងអំណរគុណ​ដល់​ការចូលរួម​របស់​អស់លោក លោកស្រី ជា​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គ្រប់​គ្រប់​ជាន់ថ្នាក់​បានការ​ខិតខំ​ប្រឹងប្រែង​គៀងគរ​ការប្រមូល​ពន្ធ​គឺ​បង្ហាញថា​វប្បធម៌​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​ប្រជាពលរដ្ឋ​របស់​យើង​ទូទៅ​បាន​សកម្ម​ចូលរួម​ហើយ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​ខ្លះ​គឺ​ការកំណត់​អត្រាពន្ធ​ដែល​ខាង​អគ្គនាយដ្ឋាន​ពន្ធដារ​នឹងធ្វើ​ការផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២៨ ឧសភា នេះ គឺ​ខាង​ជំនាញ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ និង​ពន្យល់​ណែនាំ​ដល់​មន្ត្រី​ពន្ធដារ​ផង​។

ពិសេស​លោក លោកស្រី​ជា​អភិបាល អភិបាលរង​ស្រុក​ក្រុង​មេឃុំ​ចៅសង្កាត់​ដែលមាន​វត្តមាន​នាឱកាស​នេះ​នឹង​បាន​យល់ច្បាស់​ពី​អត្រាពន្ធ​យកទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ច្បាស់លាស់​ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ស្មុគស្មាញ​ប្រឈម​ទាំងឡាយ​នៅ​មូលដ្ឋាន​៕S/​