​កំប៉ុង​ហ្គ័ស​អាច​ផ្ទុះ​បង្ក​ហានិភ័យ​គ្រប់ពេល​បើ​មិន​ប្រុងប្រយ័ត្ន​

190
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​វា​ជា​រឿង​ធម្មតា​ទៅហើយ​ចំពោះ​ការប្រើប្រាស់​ឧស្ម័ន​ក្នុង​កំប៉ុង​ហ្គ័ស​ក្នុងការ​ចម្អិន​ម្ហូបអាហារ​ឬ​ប្រើប្រាស់​តាម​តម្រូវការ​របស់​ពលរ​ដ្ឋ​។​កំប៉ុង​ហ្គ័ស​តូចធំ​មិនមែន​តែ​នៅតាម​ទីក្រុង​នោះទេ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​ចំពោះ​ទីប្រជុំជន​ចុងកាត់មាត់ញក​ក្នុង​ខេត្តមណ្ឌលគិរី​ក៏មាន​ការប្រើ​យ៉ាង​ទូលំទូលាយ​ដែរ​។​ជាទូទៅ​ឧស្ម័ន​ហ្គ័ស​នេះ​ត្រូវបាន​គេ​និយម​ប្រើ​ជាង​ធ្យូង​ព្រោះ​វា​ងាយស្រួល​និង​ឆាប់រហ័ស​ទាន់​សភាព​ការ​ជាង​។​

​ការប្រើ​យ៉ាង​ទូលំទូលាយ​នោះ អ្នកប្រើប្រាស់ ពុំ​សូវ​ចាប់អារម្មណ៍​ទៅលើ​បញ្ហា​សុវត្ថិភាព ប៉ុន្មាន​ឡើយ គ្រា​ដែល​ទំហំ​នៃ​សម្ភារៈ​ទាំងនោះ​មើលទៅ​សាមញ្ញ​និង​តូចតាច​។​ងាក​មក​មើល​ពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​តែ​១​ត្រូវបាន​អាជីវករ​អ្នក​ចែកចាយ​ឧស្ម័ន​ហ្គ័ស​បញ្ជាក់ថា​គិតតែ​កំប៉ុង​តូចៗ​អាចមាន​រហូតដល់​ចន្លោះ​ពី​២០០​ទៅ​៣០០​កំប៉ុង​ក្នុង​១​ថ្ងៃ ដែល​អតិថិជន​យកមក​ប្តូរ​ឬ​ទិញ​ទៅប្រើ​ប្រាស់​។​

​អាជីវករ​ដដែល​នេះ​ថា​រាល់ថ្ងៃ​មាន​អ្នក​ទៅ​ប្តូរ​កំប៉ុង​ហ្គ័ស​ដល់ទី​តាំងរបស់​ខ្លួន​ចំណែក​មួយចំនួនទៀត​ត្រូវបាន​គេ​យកទៅ​បោះ​ឱ្យ​ម៉ូយ​លក់​ឥ​វ៉ាន់​ចាប់ហួយ​ដាក់លក់​បន្ត​ដែល​អ្នកលក់​បន្ត​នេះ​មានតម្លៃ​ថ្លៃ​ជាង​ដូរ​កំប៉ុង​នៅ​កន្លែង​ប​ញ្ជូ​ល​ហ្គាស​ផ្ទាល់​ដល់​ទៅ​ប្រាំ​រយ​រៀល ដែល​ស្មើរ​និង​១​កំប៉ុង​១.៥០០​រៀល​។​

​បើ​គេ​សង្កេត​ឱ្យ​ច្បាស់​មែនទែនទៅ រាល់​កំប៉ុង​ហ្គ័ស​ដែល​គេ​ដាក់​ដូរ​ទៅវិញទៅមក​រាប់សិប​លើក​នោះ ភាគច្រើនបំផុត​គឺ​កំប៉ុង​ខូចគុណភាព​ក្នុងការ​ប្រើ​ដោយ​នៅតាម​ផ្ទះ​ប​ញ្ជូ​ល​ហ្គ័ស​ទាំង​នោះបាន​ប្រើ​ថ្នាំ​ពណ៌​បាញ់​លើ​សំបក​កំប៉ុង​ឱ្យឃើញ​ថ្មី ដែល​នេះ​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត​ដល់​អ្នកប្រើប្រាស់​។

​ជាងនេះទៅទៀត​ក្រៅពី​ផ្ទះ​ប​ញ្ជូ​ល​កំប៉ុង​ហ្គ័ស​តូចៗ​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ក៏មាន​ទីតាំង​ប​ញ្ជូ​ល​ហ្គ័ស​ខ្នាត​ធំ​ចំនួន​២​កន្លែង​ដែល​កំពុង​ធ្វើ​សកម្មភាព​លក់ដូរ​ប្រចាំថ្ងៃ​កណ្តាល​តំបន់​ប្រជុំជន​ដែលមាន​មនុស្ស​រស់នៅ​ច្រើន បង្កឱ្យមាន​ក្តីកង្វល់​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ផងដែរ​។​

​លោក​ទី​សុផល​អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​មាន​អ្នក​ប​ញ្ជូ​ល​ហ្គ័ស​កំប៉ុង​ជាច្រើន​នៅតាម​ផ្ទះ​ដាក់លក់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ជា​លក្ខណៈ​គ្រួសារ​ព្រោះ​តែមាន​តម្រូវការ​ច្រើន​ពី​អ្នក​ប្រាស់​ប្រាស់​។​លោក​សុផល​បន្តថា​ទោះបី​យ៉ាងនេះ​ក៏ដោយ​ការរៀបចំ​របស់​ពួកគាត់​គឺ​មិនទាន់មាន​សុវត្ថិភាព​នោះទេ​កន្លងមក​មន្ត្រី​ជំនាញ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជាច្រើនលើក​ដល់​ពួកគាត់ ក៏​ពួកគាត់​មិនទាន់​អនុវត្ត​ន៏​តាម​បាន​នៅឡើយ​។​

​ដើម្បី​បញ្ជៀ​ស​ហានិភ័យ​ពី​ការផ្ទុះ​ឆាបឆេះ​ហ្គាស​មន្ទីរ​រ៉ែ​និង​ថាមពល​និង​បង្កើត​គណ​កម្ម​ធិ​ការដែល​មានការ​ចូលរួម​ពី​បណ្តា​អាជ្ញាធរ​មូលដ្ឋាន​។​ដើម្បី​ចុះ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ទីតាំង​ប្រកបរ​បរប​ញ្ជូ​ល​ហ្គ័ស​កំប៉ុង​តូចៗ​ទាំងនោះ​។​ឆ្លើយតប​ទៅ​និង​បញ្ហា​នេះ​មន្ទីរជំនាញ​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​ច​ង្គ្រា​ន​ហ្គ័ស​ទាំង​តូចធំ​គប្បី​ចេះ​ត្រួតពិនិត្យ​លើ​គុណភាព​កំប៉ុង​។​ឬ​ធុង​ផ្ទុក​ហ្គ័ស​របស់ខ្លួន​បើ​មាន​ស្នាម​ច្រេះ​គួរ​ផ្លាស់ប្តូរ​ថ្មី​ជៀសវាង​មាន​គ្រោះថ្នាក់​ដែល​អាច​កើតមាន​គ្រប់ពេលវេលា​៕S/​