​កំពុងបើក​រថយន្ត​ស្រាប់តែ​ពស់ថ្លាន់​មួយ​ក្បាល​ចេញមក​ព្រលឹងចុងសក់​

224
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ភ័យ​លស់​ព្រលឹង​ខណៈ​កំពុង​បើកបរ​រថយន្ត​តាមផ្លូវ​សុខៗ​ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​នៅក្នុង​រថយន្ត​ជាមួយ​ទើប​បើករថយន្ត​ចូលទៅ​សាលាសង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​សុំ​ការអន្តរាគមន៍​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

​ម្ចាស់​រថយន្ត​បានឱ្យដឹងថា​គ្រា​ដែល​បើករថយន្ត​ចេញ​មកពី​ផ្ទះ​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​២​សង្កាត់​ចោមចៅ​៣​ចុះ​ចៃដន្យ​អ្វី​សត្វ​ពស់ថ្លាន់​ស​ង្ងំ​នៅក្រោម​ពូករថ​យន្ត​។​ជ្រុល​ដំណើរ​ហើយ​មានតែ​បើករថយន្ត​ចូលទៅ​សាលាសង្កាត់​ចោមចៅ​៣​ដើម្បីឱ្យ​ពលរដ្ឋ​ជួយ​ចាប់​យកចេញ​ដើម្បី​រង់ចាំ​ប្រគល់ជូន​អភិ​រ័ក្ស​សត្វព្រៃ​។​

បើតាម​ការបញ្ជាក់​ពី​ភ្នាក់ងារ​អភិ​រ័ក្ស​សត្វព្រៃ​ក្រោយពី​ទទួលដំណឹង​ចាប់បាន​ពស់ថ្លាន់​ហើយ​លោក​បាន​ឲ្យ​ដឹងថា សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​ជា​លើក​ទី​១០៤​ហើយ​សម្រាប់​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់បាន ។​រាល់​ការ​ចាប់បាន តែងតែ​យកទៅ​លែង​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ជា​កន្លែង​ដែលមាន​សុ​វត្តិភាព ៕S/​