​កំពុង​បឺត​បង្ហុយ​ឆ្ងាញ់​មាត់​ ប៉ូលិស​សែន​សុខ​ទៅ​ទាន់​ចាប់បាន​៩​នាក់​

361
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ កំពុងនាំគ្នា​ផ្តុំ​ជក់​គ្រឿងញៀន​បឺត​បង្ហុយ​ឆ្ងាញ់​មាត់ ​ប៉ូលិស​ចូលទៅ​ដល់​ ក្រសោប​ចាប់បាន​ស្រី​ប្រុស​ចំនួន​៩​នាក់​ នៅក្នុង​ភូមិ​បុរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​៤:​៣៥​នាទី​ល្ងាច ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ឯក​ហួរ​ម៉េង​វ៉ាង​ អធិការនគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា​ដោយមាន​កិច្ចសហការ​ល្អជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​កម្លាំង​ក្រោម​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានជំរុញ​បង្កើន ពង្រឹងបង្ក្រាប​រាល់​បទល្មើស​ក្នុង​មូលដ្ឋាន កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ បានចុះ​បង្ក្រាប​ចាប់​ជាក់ស្តែង​ជន​​ជក់​គ្រឿងញៀន​កំពុង​ផ្តុំគ្នា​ប្រព្រឹត្ត បានជា​បន្តបន្ទាប់ សរុប​ចំនួន​៩​នាក់​(​ ស្រី​២​នាក់) រួមជាមួយ​ថ្នាំញៀន​៤​កញ្ចប់ ឧបករណ៍​ជក់​មួយចំនួន ។​

​ជនសង្ស័យ​ក្រោយពី​ចាប់ខ្លួន បាននាំយកទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ដើម្បី​បន្ត​នីតិវិធី ៕S/​Ha