​កំពូល​តារា​សម្ដែង​ថៃ នាង Vicki មក​បណ្តាក់ទុន​ជំនួញ​នៅ​កម្ពុជា​

1029
ចែករម្លែក

ដោយ​:​បញ្ញា​សាស្ត្រ/ភ្នំពេញ​-​គួរឲ្យភ្ញាក់ផ្អើល​មែនទែន ខណៈ​តារា​សម្តែង​ជនជាតិ​ថៃ ល្បីឈ្មោះ អ្នកនាង Vicki Sunisa Jett បានបង្ហាញ​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនិង​ការចុះហត្ថលេខា ធ្វើ​ជំនួញ​ផ្តល់​សិទ្ធ​ចែកចាយ​ផ្តាច់មុខ នូវ​ផលិតផល​យីហោ​របស់​នាង ជាមួយនឹង​អ្នកជំនួញ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មករា ២០១៩ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​។

​តារា​សម្តែង​ស្រស់​សោភា Vicki Sunisa Jett ជា​តួរ​សម្តែង​លេចធ្លោ​ខ្លាំង​នៅ​ប្រទេស ដែល​ធ្វើអោយ​អ្នកគាំទ្រ​កម្ពុជា​បាន​ស្គាល់​ស្នាដៃ​របស់​នាង តាមរយៈ​រឿង «​យ៉ា​នី​កំពូល​ស្នេហ៍​» ។ អ្នកនាង Vicki បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ថា នេះ​មិន​មែ​ជា​លើក​ទី​១​នោះទេ ហើយក៏​មិនមែន​គ្រាន់តែ​បង្ហាញខ្លួន​ក្នុងនាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​គ្លីនិក​អ៊ី​វ៉ូ​ល​នោះដែរ ពោល​គឺជា​លើក​ទី​២ នៅ​កម្ពុជា ហើយ​អ្នកនាង​មកកាន់​វេទ​កា​ទាំងមូល ក៏​ព្រោះ​អ្នកនាង​សម្រេចចិត្ត​ចាប់ដៃ​វិនិយោគ​នៅ​កម្ពុជា​។ នៅក្នុង​ប្រទេស​ថៃ អ្នកនាង​ថា ខ្លួន​គឺជា​អ្នកបង្កើត​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Liv White Diamond ដែល​រួមមាន ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​ស្បែក​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ ហើយ​មាន​ទីផ្សារ​ពេញនិយម​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ ទើប​ក្រោយពី​មានការ​សហការ អ្នកនាង​ក៏​សម្រេចចិត្ត​ប្រគល់​សិទ្ធិ​ចែកចាយ ផលិតផល​របស់ខ្លួន​ទៅអោយ​កញ្ញា គង់ កែវ​មរកត ហៅ​ហ្វា​ង​កែវ នាយក​ប្រតិបត្តិ​គ្លីនិក​អ៊ី​វ៉ូ​ល មាន​សិទ្ធិ​ចែកចាយ​ផលិត​ម៉ាក​ល្បី​នេះ​។

​អ្នកនាង​ថា​ខ្លួន​ប្រឡូក​ការសម្ដែង​ភាពយន្ត​នៅក្នុង​ប្រទេស​ថៃ​ជាង​២០​ឆ្នាំ​មកហើយ ដោយ​ភាពយន្ត​ដែល​អ្នកនាង​សម្ដែង​ជា​តួឯក​រាប់មិនអស់​ផងដែរ ដែល​ត្រូវបាន​ជនជាតិខ្មែរ ដែល​និយម​ភាពយន្ត​ថៃ​ទទួលស្គាល់​។ អ្នកនាង​រំពឹង​យ៉ាងខ្លាំង​ថា កញ្ញា ហ្វា​ង​កែវ ដែល​បាន​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​នឹងធ្វើ​អោយ​ផលិតផល​របស់​អ្នកនាង​ជោគជ័យ​មិន​ចាញ់​នៅ​ទីផ្សារ​ប្រទេស​ថៃ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែល​ជនជាតិខ្មែរ​កាន់តែ​ចាប់អារម្មណ៍​ផលិតផល​ម៉ាក​ល្បីៗ​ដើម្បី​សម្រស់​នាពេលនេះ​។ អ្នកនាង​ព្រលយ​ថា​ស្ថិតក្នុង​វ័យ​៣៧​ឆ្នាំ អ្នកនាង​នៅតែមាន​ទីផ្សារ​សម្ដែង​តួឯក ប៉ុន្តែ​បណ្ដាលមកពី​អ្នកនាង​ទើបតែ​សម្រាលកូន​ប្រុស​បាន​ជាង​២​ខែ ស្របគ្នា​ដែល​អ្នកនាង​មិនទាន់រួច​ដៃ​រឿង​មុខ​ជំនួញ​ផង ទើប​អ្នកនាង​ផ្អាក​ទទួល​មួយរយៈ​។​

​លោក​វេជ្ជ​បណ្ឌិត្យ​ឯកទេស​ផ្នែក​វះកាត់​កែ​សម្ផស្ស លោក ធឿ​ង ពិសិដ្ឋ ម្ចាស់​គ្លីនិក​អ៊ី​វ៉ូ​ល​បាន​ថ្លែង​បញ្ជាក់ថា ហេតុផល​តារា​ថៃ អ្នកនាង Vicki Sunisa Jett បង្ហាញមុខ​នៅ​កម្ពុជា គឺ​ដោយសារតែ​គ្លីនិក​បានសម្រេច​ជ្រើស​យក​កញ្ញា គង់ កែវ​មរកត ដែលជា​ស្ត្រី​មាន​ឥទ្ធិពល​ក្នុងការ​ទាក់ទាញ​អតិថិជន អោយធ្វើជា​នាយក​ប្រតិបត្តិ​គ្លីនិក ក្នុងនាម​ជា​ដៃគូ​ភាគហ៊ុន ហើយ​ដោយសារតែ​កញ្ញា ក៏បាន​ចាប់ដៃ​ជាមួយ​អ្នកនាង Vicki Sunisa Jett សុំ​សិទ្ធិ​ចែកចាយ​ផលិតផល​ម៉ាក LIV White Diamond នៅក្នុង​ប្រទេស​កម្ពុជា ទើប​នាំអោយ​ក្នុង​ពិធី​នៅ​នោះ មាន​ទាំង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ទាំង​៣​ភាគី និង​ពិធី​កាត់​ខ្សែបូរ ប្រកាស​បើកសម្ពោធ​គ្លីនិក​អ៊ី​វ៉ូ​ល​ជា​ផ្លូវ​។

លោ​កថា​កាន់តែ​រំភើប​ដែល​ក្នុង​ពិធី​កាត់​ខ្សែបូរ មាន​វត្តមាន​សុទ្ធតែជា​ភរិយា​មន្ត្រី​ជាន់ខ្ពស់ និង​អតិថិជន​របស់​គ្លីនិក​។ កញ្ញា គង់ កែវ​មរកត ហៅ ហ្វា​ង​កែវ ក៏បាន​ប្រកាសថា​នៅ​ថ្ងៃទី​១៣ មករា​ខាងមុខ កញ្ញា​នឹង​បើក​ប្រកាស​ចែកចាយ​ផលិតផល​របស់ តារា​ថៃ អ្នកនាង Vicki Sunisa Jett ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តសៀមរាប ដើម្បី​ប្រកាស​អោយដឹងថា ផលិត​ម៉ាក​ល្បី​នៅក្នុង​ប្រទេស​ថៃ​មួយ​នេះ បាន​មកដល់​កម្ពុជា​ហើយ​តាមរយៈ​ពិធី​ចុះកិច្ចសន្យារ​របស់​កញ្ញា​៕B/