​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក​អាយ​អេស​អាយ​ផាម​រដូវ​កាល​ទី​ពីរ​ចេញដំណើរ​ព្រឹក​ថ្ងៃទី​១០​មិថុនា​

982
ចែករម្លែក

ដោយៈ​បា​យ៉ង់​/ភ្នំពេញៈ ស្ថាប័ន​ចំនួន​បី​បានធ្វើ​សន្និសីទកាសែត​រួមគ្នា បើក​ការប្រកួត​អន្តរជាតិ​ខ្មែរ​ថៃដែលមាន​ឈ្មោះថា ​«​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក​អាយ​អេស​អាយ​ផាម​(ISI PALM)»​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ស្ថិតនៅ​ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៨​។​
​ ​
​នៅក្នុង​ព្រឹត្តិការណ៍​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ លោក សុខ វិចិត្រ នាយក​ផ្នែក​លក់ និង​ផ្នែក​ទីផ្សារ​របស់​ក្រុម ហ៊ុន ISI STEEL Co., LTD និង​លោក ហួរ រតនៈ ប្រធាន​ទីផ្សារ​និង​ជា​តំណាង​អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី (CNC) ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សហព័ន្ធ កីឡាប្រដាល់​គុន​ខ្មែរ​ហើយ​មាន​សមាជិក​ក្រុមហ៊ុន​ជាច្រើន​នាក់​ទៀត​។
​ ​
​កីឡាករ​អន្តរជាតិ​ទាំងអស់​មាន​ប្រាំ​បីនាក់ គឺ​ខ្មែរ​បួន​នាក់ ដូចជា​អ្នក​ប្រដាល់ មឿ​ន សុខ​ហ៊ុ​ច មកពី​ក្លិប​ប្រដាល់​ពុទ្ធ​សេរី​វង្ស​កីឡា​ពោធិ​សែន​ជ័យ​, ជឹម ចិ​ត្រា ក្លិប​ខ្លារខិន មាន​ឫទ្ធិ​, ជា សំនៀង ក្លិប​កងទ័ព​ឆ័​ត្រ​យោង​លេខ​៩១១​និង ឆៃ សា​រ៉ា មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ រីឯ​អ្នក​ប្រដាល់​ថៃ​មាន ផ្លា​យ​ណ​យ ប៉​. ប៉ៅ​អ៊ី​ន មកពី ខេត្ត​បុរី​រ៉ាំ​, ដិ​ន​ណា​ថូ ស​.​ថា​ន់​យ៉ា​ឡាក់ មកពី ខេត្ត​សុរិន្ទ​, ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ មកពី ខេត្ត​សុរិន្ទ និង​អ្នក​ប្រដាល់ នី​វ​វ៉ាំ​ង​ច័ន្ទ ប៉ា​កន​ផន​សុរិន្ទ មកពី ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។
​ ​
​ពួកគេ​មាន​តួនាទី​វាយ​វិលជុំ​សន្សំ​ពិន្ទុ គឺ​អ្នកឈ្នះ​រកបាន​បី​ពិន្ទុ អ្នកចាញ់​បាន​មួយ​ពិន្ទុ និង​អ្នក​អវត្តមាន​សូន្យ​ពិន្ទុ​។ សម្រាប់​អ្នកឈ្នះ​លេខ​១​ទទួលបាន​ថវិកា​ចំនួន​៦,០០០ ដុល្លារ​,​លេខ​២​ទទួលបាន​ថវិកា​ចំនួន​៣,០០០​ដុល្លារ​,​លេខ​៣​ទទួលបាន​ថវិកា​ចំនួន​២,០០០​ដុល្លារ​និង​លេខ​៤​ទទួលបាន​ថវិកា​ចំនួន​១,៥០០​ដុល្លារ​។ នៅ​ថ្ងៃទី​២ ខែកញ្ញា ខាងមុខ​នឹងធ្វើ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​កីឡាករ​ទាំងអស់​ត្រូវ​ទ​ទួលបាន​ពានរង្វាន់​ម្នាក់​មួយ​និង​លិខិតបញ្ជាក់​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៤​។
​ ​
​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន មានប្រសាសន៍ថា ដើម្បីឱ្យ​កម្មវិធី​មួយ​នេះ​បាន​ជោគជ័យ សហព័ន្ធ​រៀបចំ​ការងារ​យ៉ាង​យកចិត្តទុកដាក់ គឺ​ត្រូវតែ​ធ្វើ ឱ្យបាន​ល្អ​។ លោក​បាន​ពង្រឹង​មន្ត្រី​បច្ចេកទេស​គ្រប់គ្រង​តាម​លំដាប់ថ្នាក់ ត្រូវគោរព​ឆន្ទៈ​ដូចជា​ធ្វើការ​កាត់សេចក្តី​ឱ្យមាន​តម្លាភាព​ពិតប្រាកដ អ្នកឈ្នះ​គឺ​ឈ្នះ រីឯ​អ្នកចាញ់ គឺ​ចាញ់​។ លោក​បន្តទៀតថា ចំពោះ​កីឡាករ​ដែលមាន​ឈ្មោះ​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី​នេះ​គឺ​ប្អូនៗ​ត្រូវតែ​ចេះ​ថែរក្សា​សុខភាព​គោរព​វិន័យ​ឱ្យបាន​ល្អប្រសើរ ខិតខំ​ប្រឹងប្រែង​ហ្វឹក ហាត់​ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ​ឡើង​ប្រកួត​។​
​ ​
​លោក សុខ វិចិត្រ នាយក​ផ្នែក​លក់ និង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ISI STEEL Co., LTD បាន​បញ្ជាក់ថា កីឡាប្រដាល់​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ ដែក ISI PALM រដូវ​កាល​ទី​ពីរ​នឹង​ប្រព្រឹត្តិ​ទៅជា​រៀងរាល់​ថ្ងៃអាទិត្យ ចាប់ពី​វេលា​ម៉ោង​១១​ព្រឹក រហូតដល់​ម៉ោង​១,៣០​រសៀល​តទៅ ដែលមាន​ការផ្សាយ​បន្ត​ផ្ទាល់​លើកញ្ច​ក់​ទូរទស្សន៍ស៊ី​អ៊ិន​ស៊ីនិងហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​ក្រុមហ៊ុន ISI PALM​។
​ ​
​នាយក​ផ្នែក​លក់​បន្តទៀតថា កម្មវិធី​នេះ​ធ្វើ​ដើម្បី​បន្ត​លើកស្ទួយ និង​អភិរក្ស​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ក៍​ដូចជា​បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​ស្នេហា​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា​។
​ ​
​ប្រធាន​ទីផ្សារ​និង​ជា​តំណាង​អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អ៊ិន​ស៊ី លោក ហួរ រតនៈ លើកឡើងថា នេះ​គឺជា​ការចាប់ផ្តើម​ថ្មី​ដែលស៊ី​អ៊ិន​ស៊ីក្រុមហ៊ុន ​អាយ​អេស​អាយ ក្រោម​ការជួយជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្កើត​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ទម្ងន់​៦៥​គីឡូក្រាម​ដោយមាន​កីឡាករ​ចំនួន​ប្រាំបី​នាក់​គឺ​ខ្មែរ​បួន​នាក់និង​ថៃ​បួន​នាក់​។
​ ​
​គួរ​បញ្ជាក់ថា រដូវ​កាល​ទីមួយ ចាប់ផ្តើម​ការប្រកួត​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ កន្លងមក​ដែល​បាន​រក ឃើញ​ម្ចាស់​ជើងឯក​គឺ​កីឡាករ ឡៅ ចន្ទ្រា​, លេខ​២​កីឡាករ ពុទ្ធ ឆាយ​រិទ្ធី​, លេខ​៣​អ្នក​ប្រដាល់​ថៃ នឹង​ត្រាក់​កាន និង​លេខ​៤​កីឡាករ​ថៃ រុង​ណា​ផា ដែល​បាន​ប្រកួតក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​៕ Tp