​កំពែង ខ្មៅ និង កូយ ឡាយ នរណា​ខ្ទាត​ចេញ​?

186
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​TV5 Boxing knock-Out Serie by K-Cement សម្រាប់​ថ្ងៃទី​២៤ សីហា គូ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ជំនួប​រវាង កំពែង ខ្មៅ ក្លិប​ក្រសួងកសិកម្ម ជាមួយ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ថា​តើន​រណា ខ្ទាត​ចេញ ពី​ការប្រកួត ហើយ​នរណា កក់​កៅអី សម្រាប់​ជុំ​ទី​២ បន្តទៀត​?​។​

​កំពែង ខ្មៅ ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មកទល់ពេលនេះ គេ​ត្រូវ​អ្នក​ប្រដាល់ ស្រករ​ក្រោយ​ជាច្រើន​អ្នក ផ្ដួល​គេ​បាន ដោយសារតែ​គេ មិនសូវ​ចូល​ក្លិប ដើម្បី​ហាត់ ម្ល៉ោះហើយ បន្ទាប់ពី​វ៉ៃ​បាន ៣ ទឹក កម្លាំង​គេ​ស្រុតចុះ​តែម្ដង ជាមួយនឹង​ការស្រុតចុះ​នេះ គេ​ត្រូវ​គូប្រកួត​របស់គេ វាយ​ឲ្យ​សន្លប់​ទៀតផង ។​

កំពែង ខ្មៅ និង កូយ ឡាយ​

​កូយ ឡាយ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែលមាន​អំណួត និង​ចូលចិត្ត​មើលស្រាល​គូប្រកួត រហូត​ពេលខ្លះ គេ​ទម្លាក់​ដៃ​ចុះ បើកមុខ ឌឺ ដាក់​គូប្រកួត​ទៀតផង​។ ទង្វើ​បែបនេះ ទើប​អ្នក​ប្រដាល់​រូបនេះ ត្រូវ​គូប្រកួត វាយ​ឲ្យ​សន្លប់ ជា​ញឹកញាប់​នោះ ។ តាមពិត កូយ ឡាយ ក្លាហាន និង​មាន​កលល្បិច​វ៉ៃ​ល្អ តែ​គេ​មិនសូវ​ពូកែ​ការពារ​ឡើយ ។ កូយ ឡាយ ឬក៏ កំពែង ខ្មៅ ដែល​នឹងត្រូវ​កក់​កៅអី សម្រាប់​ជុំ​ទី​២ ទៀត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ សុខ ប៊ុន​យ៉ុង ក្លិប​នាគរាជ​មានជ័យ ប្រកួត​ជាមួយ រឿន ឈី ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ។​

​ប៊ុន​យ៉ុង មិនសូវមាន​នរណា ស្គាល់​ឡើយ តែ​គេ​ហ៊ាន​ចុះឈ្មោះ ប្រជែង​យក​ពានរង្វាន់​បែបនេះ ទំនងជា​មិន​ខ្សោយ​នោះទេ ។ ចំពោះ រឿន ឈី វិញ គេ​ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះដែរ តែ​គេ​តែងតែ​ខ្ទាត​ចេញ ពី​ការប្រកួត​នេះ រាល់ពេល​។ សម្រាប់​ការប្រកួត​នេះ មិនដឹងថា តើ សុខ ប៊ុន​យ៉ុង ខ្ទាត​ចេញ ឬ រឿន ឈី ជា​អ្នក​ខ្ទាត​ចេញ​នោះឡើយ តែ​គេ​ជឿថា ពួកគេ​នឹង​ចាញ់ ឈ្នះ​គ្នា​ដោយ​ពិន្ទុ​មិន​ខាន​។​

តា​ញ់ មករា និង យ៉​ត សូ​វីត​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ តា​ញ់ មករា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ យ៉​ត សូ​វីត (Yorth Sowith) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​មករា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំ​មួយរូប ដែល​គេ​មាន​កម្លាំង​វ៉ៃ បានល្អ តែត្រឹម ៣ ទឹក​ប៉ុណ្ណោះ បន្ទាប់ពីនោះ​ទៅ កម្លាំង​របស់គេ ស្រុតចុះ​តែម្ដង ។​ចំពោះ​យ៉​ត សូ​វីត គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ មិនមាន​នរណា​ដឹងថា គេ​ខ្លាំង ឬ ខ្សោយ​ឡើយ ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ?​។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ អ្នក​ប្រដាល់ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ធន អៀង​ឡេង ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ សេង សាយ ក្លិប​ពន្លឺ​វិបុល ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

#