​ក្ដាមបុក​កំពីងរាជ​

281
ចែករម្លែក

+ គ្រឿងផ្សំ​
– ក្ដាម ៥
– កំពីងរាជ ១ (​យក​ផ្លែ​ដែល​មិនសូវ​ចត់​)
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​
– ប៊ីចេង ១​ស្លាបព្រា​កាហ្វេ​
– ទឹកអំពិល ១​ស្លាបព្រា​បាយ​
– ទឹកប្រហុក ១​ស្លាបព្រា​បាយ​កន្លះ​
– កាពិ ១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ៨ កំពឹស​
– ម្ទេស​ក្រៀម ៧​គ្រាប់​
– ម្ទេស​ស្រស់ ៧​គ្រាប់​

+ វិធី​ធ្វើ​
– បក​ក្ដាម​លាង​ឲ្យ​ស្អាត ហែក​ខ្លួន​វា​ជា​ពីរៗ​
– បុក​ខ្ទឹមស ម្ទេស​ក្រៀម ម្ទេស​ស្រស់​ឲ្យ​ម៉​ត៉​ដាក់​ក្ដាម​ចូល​បុក​វា​ជ្រុំៗ​បន្តិច​សឹម​ដាក់​គ្រឿង ទឹកត្រី ស្ករត្នោត ប៊ីចេង ទឹកអំពិល ទឹកប្រហុក កាពិ រួច​សាប់កំ​ពី​រាជ​ដាក់ចូល​បុក​ឲ្យ​ចូល​គ្រឿង​សព្វ ដួស​ដាក់​ចាន​រួច​ជាការ​ស្រេច ៕​ ប្រភព: Chahna Mint