​ក្តាម​សៀង​ហៃ​សាច់​ផ្អែម​ទន់​និង​ក្តាម​ខេត្ត​កែប​អាច​រកបាន​នៅ​ណាហ្គា​វើ​លដ៍​

114
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រៅពី​ម្ហូប​ពិសេស​ដែល​ផ្សំ​ពី​ក្តាម​សៀង​ហៃ​ក្តាម​ខេត្ត​កែប​ឌី​ម​សាំ​ការសម្តែង​សិល្បៈ​និង​រាត្រី​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន​ណាហ្គា​វើ​លដ៍​មាន​ផ្តល់ជូន​នូវ​កម្មវិធី​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ពេញ​មួយខែ​តុលា​នេះ​។​អ្នក​ដែល​ចូលចិត្ត​ពិសារ​ក្តាម​អាច​អញ្ជើញ​មក​សាកល្បង​ម្ហូប​ពិសេស​ដែល​ផ្សំ​ពី​ក្តាម​នៅ​ភោជនីយដ្ឋាន​ប្រណីត​នៅក្នុង​ណាហ្គា​វើ​លដ៍​។​រដូវ​ក្តាម​សៀង​ហៃ​បាន​ត្រឡប់​មកវិញហើយ​ដែល​ណាហ្គា​វើ​លដ៍​នឹង​ច្នៃ​យ៉ាង​ពិសេស​តាម​កា​រក​ម្ម៉​ង់​របស់​អតិថិជន​ពេញ​មួយខែ​តុលា​នេះ​។
​ក្តាម​នេះ​ត្រូវបាន​នាំចូល​ពី​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​ជា​ក្តាម​ដែល​ល្បី​ថា​មាន​សាច់​ផ្អែម​ទន់​និង​ពង​ពណ៌​មាស​ដ៏​ឈ្ងុយឆ្ងាញ់​។​មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន​FortunePalace​និង​HallofGoldenChimes​របស់​ណាហ្គា​វើ​លដ៍​ដែល​ពុក​ម៉ែ​បងប្អូន​អាច​ជ្រើសរើស​ជា​បែប​ចំហុយ​ជាមួយ​ទឹកស៊ីអ៊ីវ ចម្អិន​ជាមួយ​ស្រា ដុត​ឬ​បំពង​ជាដើម​។​លើសពី​ក្តាម​សៀង​ហៃ​នេះ​ណាហ្គា​វើ​លដ៍​ក៏មាន​ឌី​ម​សាំ​ផងដែរ​ដែលមាន​បម្រើ​ជូន​ពី​ម៉ោង ១១ ព្រឹក​ដល់ ២:៣០ រសៀល រៀងរាល់ថ្ងៃ​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង​នៅ​ភោជនីយដ្ឋាន Hall of Golden Chimes រៀងរាល់​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យជាតិ​។

​ណាហ្គា​វើ​លដ៍​ក៏មាន​ម្ហូប​ពិសេស​ច្នៃ​ដោយ​ចុងភៅ​ដ៏​ចំណាន​ផងដែរ​គឺ​ក្តាមថ្ម​មកពី​ខេត្ត​កែប​។ សាកល្បង​ស៊ុប​ក្តាមថ្ម​បែប​បារាំង​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet និង​ស៊ុប​ក្តាមថ្ម Shabu Shabu​បែប​កូរ៉េ​នៅ​ភោជនីយដ្ឋាន​កូរ៉េ​KoreanGrill​។​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ទាំងពីរ​មុខ​នេះ​អាច​រីករាយ​ពិសា​សម្រាប់​២​នាក់​នៅ​ណាហ្គា​វើ​លដ៍​ទី​១​។​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បង្កង​និង​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​ជាមួយ​តម្លៃ​សមរម្យ សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន 2Pangea​នៅ​ណាហ្គា​វើ​លដ៍​ទី​២​រៀងរាល់ថ្ងៃ​អង្គារ​។

ភោជនីយដ្ឋាន​ដែលមាន​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ និង​តម្លៃ​សមរម្យ 2Pangea មាន​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ១០ យប់​។ ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​នេះ ក៏មាន​បម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ផងដែរ​ពី​ម៉ោង​១១:៣០​ព្រឹក​រហូតដល់​៣​រសៀល​រៀងរាល់​ថ្ងៃអាទិត្យ​ដែល​ពុក​ម៉ែ​បងប្អូន​អាច​រីករាយ​ពិសា​ជាមួយ​ក្រុមគ្រួសារ​មិត្ត​ភ័ក្តិ​និង​ដៃគូ​ពាណិជ្ជកម្ម​ខណៈ​នៅទីនេះ​ក៏មាន​ការកម្សាន្ត​ជាច្រើន​ផងដែរ​សម្រាប់​កុមារ​។

​ចំណែក​អ្នក​ដែល​ចូលចិត្ត​ការកម្សាន្ត​ពេល​រាត្រី​សូម​ត្រៀមខ្លួន​ចូលរួម​ក្នុង​រាត្រី​កម្សាន្ត​ហា​ឡូ​វីន​ដ៏​អស្ចារ្យ​របស់​ណាហ្គា​វើ​លដ៍​ពី​ម៉ោង ៩ យប់ នៅ​ថ្ងៃទី ៣០ និង​ទី ៣១ ខែតុលា​នេះ នៅ​ក្លឹប​ដាលីន​ដាលីន​។ មានការ​សម្តែង​ក្បាច់​រាំ​ដ៏​រស់​រវើក​ការប្រគំ​តន្ត្រី​ផ្ទាល់​ម្ហូប​ពិសេស​បែប​ហា​ឡូ​វីន​និង​ភេសជ្ជៈ​បញ្ចុះតម្លៃ​ផងដែរ​។​ធានាថា​ពិតជា​ប្លែក​និង​សប្បាយ​មិនអាច​បំភ្លេចបាន​នៅទីនេះ​ជាងនេះទៅទៀត​កុំ​ខកខាន​ការសម្តែង​សិល្បៈ​រៀងរាល់ថ្ងៃ​។​

​ដោយ​សេរី​ចាប់ពី​ម៉ោង​៦​ល្ងាច​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ក្នុង​ណាហ្គា​វើ​លដ៍​ទី​១​ដែល​វា​ជាការ​សម្តែង​ដែល​ផ្តល់​ដោយ​អ្នក​សិល្បៈជាតិ​និង​អន្តរជាតិ​ទាំងអស់​ប្រចាំ​ណាហ្គា​វើ​លដ៍​។​មិនតែប៉ុណ្ណោះ​ពុក​ម៉ែ​បងប្អូន​ក៏​អាចមក​ទស្សនា​ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ឬ​ហៅថា​ការសម្តែង​សិល្បៈ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដោយ​សេរី​ផងដែរ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៥​ល្ងាច​៕S/

​ចំណងជើង​រូបថត​៖​ក្តាម​សៀង​ហៃ​, ក្តាម​ខេត្ត​កែប ឌី​ម​សាំ និង​ការសម្តែង​សិល្បៈ មាននៅ​ណាហ្គា​វើ​ល​