​ក្តី​លំបាក​របស់​ប្រជាពលរដ្ឋ​តែង​ត្រូវបាន​យកចិត្តទុកដាក់​បន្ទាន់​ពី​កាកបាទក្រហមកម្ពុជា​

828
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់យក​គោលការណ៍​មិន​បណ្តែត​បណ្តោយឱ្យ​ពលរដ្ឋ​ណា ម្នាក់​រស់នៅក្នុង​ភាព​ឯកោ​ទេ​។ ដោយឡែក កាកបាទក្រហមកម្ពុជា​តែង​យកចិត្តទុកដាក់ និង​ដោះស្រាយ​ជាបន្ទាន់​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​ជាតិ​សាសន៍​ឡើយ​។​

ថ្លែង​ក្នុងឱកាស​ជួប​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ដើម្បី​រំលែក​ក្តី​លំបាក​មួយគ្រា​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​ស្ថិត​ក្នុងស្រុក​ឈូក​លោកស្រី​លាង​ហៃ​ជាវ​តា​យ​អនុប្រធាន​កិត្តិយស​គណៈ​ក​ម្មា​ធិ​ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​មា​ប្រសាសន៍ថា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មិន​បណ្តែត​បណ្តោយឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រស់នៅក្នុង​ភាព​ឯកោ​។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា​ក៏​តែងតែ​យកចិត្តទុកដាក់ និង​ដោះស្រាយ​ជាបន្ទាន់ រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​បក្ខពួក និន្នាការ​នយោបាយ ឬ​ជាតិ​សាសន៍​ឡើយ​។​

ផ្តោត​តាម​ខ្លឹមសារ​ខាងលើ​ទើប​ក្រោយពី​ទទួលដំណឹង​ដ៏​សោកសៅ​ស្តីអំពី​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​ក្នុងភូមិ​ចំនួន​ប្រាំ​របស់​ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នាពេល​ថ្មីៗ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ណែនាំ​ដល់​សាខា​កាកបាទក្រហម​ខេត្តកំពត​ឱ្យ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ប្រគល់ជូន​ជាបន្ទាន់​បំណង​ចូលរួម​រំលែក​ក្តី​លំបាក​មួយគ្រា ខណៈពេល​កំពុង​ជួបប្រទះ​គ្រោះអាសន្ន​នោះ​។

​លោកស្រី​អនុប្រធាន​កិត្តិយស​បាន​បន្តថា​ដោយសារ​បច្ចុប្បន្ន​ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល​ធ្វើឱ្យ​គ្រោះធម្មជាតិ​តែង​កើតមានឡើង​បន្តបន្ទាប់​ដោយ​មិនអាច​អ្នកណាម្នាក់​បានដឹង​មុន​ឡើយ​។

ដូច្នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​អនុសាខា​កាកបាទក្រហម​ព្រមទាំង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ត្រូវ​ប្រញាប់ប្រញាល់​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​រាល់​ហេតុការណ៍​ទាំងនោះ​កើតឡើង ពិសេស​ត្រូវរាយការណ៍ជូន​សាខា​កាកបាទក្រហម​ក​ខេត្ត​ដើម្បី​ចាត់វិធានការ​ឆ្លើយតប​ភ្លាមៗ​៕S/​