​​ផ្ទុះអាវុធ​២​គ្រាប់​ ផ្អើល​ដល់​ពលរដ្ឋ​ទាំងយប់​ក្នុង​ខណ្ឌចំការមន

298
ចែករម្លែក
  • 12
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ ៖ បុរស​២​នាក់​បាន​បាញ់​ចំនួន​២​គ្រាប់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋទាំងយប់​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​អង្គា​រទី​១៩​ខែ​មីនា​ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ខាងក្រោយ​ឈៀង​ខាងលិច (​អតីត​រោងកុនគិរីរម្យ​) តាម​បណ្តោយ​ផ្លូវ​លេខ ២៧៦ កែង ១៤៣ ក្នុង សង្កាត់​អូឡាំពិក ខណ្ឌចំការមន​ដោយ​មិនទាន់​ដឹង​មូលហេតុ​។​

​សាក្សី​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាញ់​ផ្ជុ​ច​ដី​ចំនួន​២​គ្រាប់​តែម្តង​ហើយក៏​ជិះគេចខ្លួន​ទៅ​បាត់​។ ចំពោះ​ហេតុការណ៍​បាញ់បោះ​ខាងលើនេះ គ្មាន​នរណា​ដឹងថាផ្តើមចេញពី​មូលហេតុ​អ្វី​នោះឡើយ មិនដឹងថា តើ​ជនសង្ស័យ​ខឹង​នរណា ឬ​មាន​ជម្លោះ​ជាមួយ​នរណា​នោះទេ​។​

​តាម​សាក្សី​ដដែល បាន​បន្តទៀតថា​ ក្រោយពេល​បាញ់​នោះ ក៏​លេចមុខ​ជនសង្ស័យ​ផ្សេងទៀតបើក​ម៉ូតូ​មកដល់​កន្លែងកើតហេតុ បម្រុង​រើស​សម្បក​គ្រាប់​។​ប៉ុន្តែ​ដោយសារ​ឃើញ​សមត្ថកិច្ចមូលដ្ឋាន​ទៅដល់ ក៏​ជិៈះម៉ូតូ​គេចខ្លួនបាត់​តែម្តង​។​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​បាញ់ និង​បាន​ត្រឹម​រើស​សម្បក​គ្រាប់ ដើម្បី​ទុក​ធ្វើជា​ភស្តុតាង​ប៉ុណ្ណោះ​៕S/​Ha