​ក្នុង​ខែកក្កដា​!​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​បានទទួល​ពាក្យបណ្តឹង​ចំនួន​៤២

738
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​ពាក្យបណ្តឹង​ចំនួន​៤២​បណ្តឹង​។​ក្នុងនោះ​មាន​បណ្តឹង​អនាមិក​១៩​ពាក្យ​ស្មើនឹង​៤៥​ភាគរយ​និង​ឲ្យ​ក្រសួង​ស្ថាប័ន​សា​ម៉ី​ខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៨​ករណី​។

​ឱ្យ​សា​ម៉ី​ខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​២១​លិខិត​និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២៩​ម្ចាស់​បណ្តឹង​និង​បាន​បើក​ប្រអប់​ស្តាប់​ចម្លើយ​២៥​លើក​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្តីពី​កិច្ចប្រជុំ​លើក​ទី​៣២​អាណត្តិ​ទី​២​នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​

​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣៧ អណ​ត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​(​ក​.​ជ​.​ប​.​ព​) កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​វត្តមាន​សរុប​ចំនួន​៩​លើ​១១​រូប​ក្រោម​អធិបតីភាព​លោក​តុ​ប​សំ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​។​លទ្ធផល​នៃ​កិច្ចប្រជុំ​គឺ​រួមមាន​៖-​ពិនិត្យ​និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៣៦ អាណត្តិ​ទី​២​។

២-​ស្តាប់​របាយ​ការ​ណ៏​របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងអំឡុង​ខែកក្កដា​ឆ្នាំ​២០១៨​ដែលមាន​ជាអាទិ​៖​ក​-​បានទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន​២០៧​នាក់​។ ក្នុងនោះ​អ្នក​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​មាន​ចំនួន​១៩១​នាក់​។​

​ខ​-​បានទទួល​ពាក្យបណ្តឹង​ចំនួន​៤២ បណ្តឹង​(​អនាមិក​១៩​ពាក្យ​ស្មើនឹង​៤៥​ភាគរយ​) ហើយ​អង្គភាព​បាន​ទាក់ទង​ភ្លាម​ទៅ​ក្រសួង​ស្ថាប័ន​សា​ម៉ី​ខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៨​ករណី​។

អង្គភាព​បាន​ឲ្យ​សា​ម៉ី​ខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​២១​លិខិត និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២៩​ម្ចាស់​បណ្តឹង ក្រោ​ពិចារណា​ថា ពាក្យបណ្តឹង​របស់គាត់​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។​

​គ​-​បាន​បើក​ប្រអប់​ស្តាប់​ចម្លើយ​២៥​លើក​​ឃ​-​បាន​ស្រាវជ្រាវ​អត្តសញ្ញាណ​មន្ត្រីរាជការ​ដែល​ទទួល​រង​បណ្តឹង​ចំនួន​១៧​ករណី​។​​ង​-​បាន​ចូលរួម​សង្កេត​ការ​ណ៏​ដេញថ្លៃ ពិគ្រោះ​ថ្លៃ និង​វាយតម្លៃ​គម្រោង​ចំនួន ១៥៣​លើក​។​​ច​-​បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២១​របស់​ក្រុមការងារ​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម APG នៅ​ប្រទេស​នេ​ប៉ាល់​។​

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចំពោះ​ដំណើរ​ការងារ​ក្នុង​ខែកក្កដា បាន​យ៉ាងសកម្ម ដូច​ខែ​មុនៗ​ដែរ ទាំង​ការងារ​អប់រំ បង្កា​ទប់ស្កាត់ និង​ស៊ើបអង្កេត ដែលមាន​ការអង្កេត ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ការដេញថ្លៃ ការទទួល​ពាក្យ បណ្តឹង និង​ដោះស្រាយ​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ទាន់ពេលវេលា និង​ការងារ​សង្កេត ការ​ណ៌​ជាដើម​៕S/

​ក្នុង​ខែកក្កដា​!​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​បានទទួល​ពាក្យបណ្តឹង​ចំនួន​៤២

#