​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ក្រុមហ៊ុន​CUS LAND បានប្រកាស​ដាក់លក់​គ​ម្រោ​ង​ផ្ទះល្វែង​ចំនួន ៣០០ ល្វែង និង ដី​ពុះ​ឡូត៍​ចំនួន​២០០​ឡូត៍​

282
ចែករម្លែក

​ភ្នំពេញ​៖​ជា​ឳ​កាស​ពិសេស​សម្រាប់​លោកអ្នក​ដែល​ចង់បាន​លំនៅឋាន​ម្លៃ​ថោក​សមរម្យ ឬ ដីឡូត៍​សម្រាប់​សាងសង់​លំនៅដ្ឋាន​ក្នុង​តំបន់​មាន​សក្ដា​នុពល​បំផុត ។ គម្រោង​ទាំងអស់​​ស្ថិតក្នុង​តំបន់​មាន​សក្ដានុពល​មាន​ប្រព័ន្ធ​ភ្លើង ទឹក លូនិង ផ្លូវ​បេតុង​ខ្វាត់ខ្វែង​រួមទាំង​សាលារៀន​មន្ទីរពេទ្យ របស់​រដ្ឋ បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​រស់នៅ​និង​ប្រកប​អាជីវកម្ម , នៅ​ជិត​តំបន់ឧស្សាហកម្ម​សម្បូរ​បែប​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​ដែល​អំណោយផល​សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល​ដោយសារតែ​តម្លៃ​ដី​នៅ​ទីនោះ​មានតម្លៃ​សមរម្យ​បំផុត​បើ​ធៀប​នឹង​នៅ​កណ្ដាល​ក្រុងភ្នំពេញ ។​

​បើតាម​កញ្ញា សុខុម តារា​រចនា តំណាង​លោកជំទាវ ស ឃុន​ដា​រ៉ា អគ្គនាយិការ​ក្រុមហ៊ុន ស៊ី យូ អេស គ្រុប​(​ខេ​ម​បូ​ឌា​)​បានអោយដឹងថា​៖​ក្នុង​ថ្ងៃ​នៃ​ក្តី ស្រឡាញ់​ក្រុមហ៊ុន CUS Land បានសម្រេច​ប្រកាស​ដាក់លក់​ជូន​ប្រជាពលរដ្ឋ​នូវ​គម្រោង​ចំនួន​ពីរ​ស្ថិតនៅ​បី​ទី តាំង​គឺ​គម្រោង​ផ្ទះល្វែង​ចំនួន​៣០០​ល្វែង និង​គម្រោង​ដី​ពុះ​ឡូត៍​ចំនួន​២០០​ឡូត៍។​នេះ​ជា​ឳ​កាស​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ដែលមាន​បំណង​ស្វែងរក​ដី​ឡូដ៍​ដែលមាន​តម្លៃ​សមរម្យ​និង​មាន​ទីតាំង​ល្អនៅ​រាជធានី​ភ្នំពេញ​ស្រប​ជាមួយ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​សម្រួល​ដល់​អ្នកមាន​ចំណូល​ទាប​ឬ​មធ្យម​អោយទទួល​បាន​ផ្ទះ​រស់នៅ​សមរម្យ​។

​ទីតាំងនៅ​គម្រោង​នេះ​មាននៅ​បី​ទីតាំង​រួមមាន​៖ ទីតាំង​ទី​១.​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រមាណ ១៥០០ ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។ គម្រោង​នេះ​បាន​នឹង​កំពុង​សាងសង់​ផ្ទះល្វែង​ដែល​ផ្ទះ​នីមួយៗ​សាងសង់​សម្រេចបាន​៧០%​រួច ហើយ​មានតម្លៃ​ចាប់ពី​៦​ម៉ឺន​ដុល្លារ​ដល់​១៥​ម៉ឺន​ដុល្លារ ។ ក្រៅពីនេះ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​សាកលវិទ្យាល័យ​,​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍ​ឧស្សា ហ​កម្ម​និង​សំណង់​,​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​,​សួន​ឧស្សាហកម្ម ,​សួន​អាពាហ៍ ពិពាហ៍​, សួន​កម្សាន្ត​,​កន្លែង​ហាត់ប្រាណ​,​គេហដ្ឋាន​(Shop house, Flat house, Link house, Villa Khmer link house)​ជាដើម​។

​ទីតាំង​ទី​២.​ជិត​សារៈមន្ទីរ​ជើងឯក​ក្នុងភូមិ​ស្រុក​ចេកសង្កាត់​ជើងឯក ខណ្ឌដង្កោរាជធានី ​ភ្នំពេញ​ក្បែរ​គម្រោង​ផ្សារ​អ៊ី​អន​៣​។ គម្រោង​នេះ​ជា​ផ្ទះល្វែង​ដែល បាន​សាងសង់​ស្ទើ​តែ​រួច រាល់​ទាំងស្រុង​ដែលមាន​តម្លៃ​ចាប់ពី​ជាង​៣​ម៉ឺន​ដុល្លារ​ឡើងទៅ ។​

​ទីតាំង​ទី​៣៖​នៅក្បែរ​មហាវិថី​ឈ្នះ​ឈ្នះ​ទំនប់​កប់​ស្រូវ​ជា​ខ្សែក្រវ៉ាត់​ក្រុង​ទី​៣​ក្នុងភូមិ​ថ្ម សង្កា ត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​គម្រោង​នេះ​សាងសង់ ផ្ទះល្វែង​មានតម្លៃ​ចាប់ពី​ជាង១៦,០០០ដុល្លារ​ឡើងទៅ​និង​ដី​ពុះ​ឡូត៍​លំនៅដ្ឋាន​មានតម្លៃ​ចាប់ពី​ជាង៨,០០០ ដុល្លារ​ ឡើងទៅ ។​

​ក្នុង​ពិធី​ប្រកាស​ដាក់លក់​ជូន​ប្រជាពលរដ្ឋ​នូវ​គម្រោង​ផ្ទះល្វែង​ចំនួន​៣០០​ល្វែងនិង​គម្រោ ង​ដី​ពុះ​ឡូត៍​ចំនួន​២០០ឡូត៍នៅ​ទីតាំង​ទាំងបី​ខាងលើកញ្ញា សុខុម តារា​រចនា បាន​ថ្លែង​ដូច្នេះ​ដោយសារតែ​ចង់​ចូលរួមចំណែក​សម្រួល​ដ​ល់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាបនិង​មធ្យម​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​ស្នាក់នៅ​ផ្ទាល់ខ្លួន​សមរម្យ ទើប​សម្រេច​បង្កើត​គម្រោង​លំនៅ​ទាំងនេះ​ឡើង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការឬ គូស្រករ​ថ្មីថ្មោងមានលទ្ធភាព​ទិញ​ផ្តាច់ និង បង់​រំ​លោះ​ផ្ទះ​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​មិនចាំបាច់​រស់នៅ​ផ្ទះជួល​ត​ទៅទៀត​ឡើយ ។បើតាម​ម្ចាស់​គម្រោង​នេះ លំនៅដ្ឋាន​បែប​ទំនើប​នេះ​មានតម្លៃ​ចាប់ពី ១៦,០០០ ដុល្លារ​អាមេរិក​ឡើងទៅ​ដែល​អតិថិជន​អាច​ទិញ​បង់​រំលស់​នៅក្នុង​លក្ខខណ្ឌ​ងា យស្រួលព្រមទាំង​គ្មាន​ការប្រាក់​រយៈពេល ១៥ ខែ។កាន់តែ​ពិសេស​ក្រុមហ៊ុន​ក៏មាន​សេវាកម្ម​ទទួល​ទិញ​មកវិញបើ​អតិថិជន​ចង់​លក់​ឲ្យ​ក្រុមហ៊ុន​វិញដោយ​ផ្ដល់នូវ​អត្រា​ចំណេញ១៥ ភាគរយ​នៃ​ប្រាក់​ដែល​អតិថិជន​បាន​បង់​ក្នុង​រយៈពេល​មួយឆ្នាំ​ ។ សម្រាប់​អតិថិជន ៥០ នាក់​ដំបូង​ដែល​បាន​កក់​ចាប់ពី៥០០ ដុល្លារ​ឡើងទៅនឹង​មានឱកាស​ទទួល​បាន​សន្លឹកឆ្នោត​ផ្សងសំណាង ដែលមាន​ឱកាស​ខ្ពស់​ក្នុងការ​ឈ្នះ​រង្វាន់​រថយន្ត​ម៉ា​ស្តា​២០២០​មួយ​រង្វាន់​,​ដីឡូត៍​នៅ​ភូមិ​ថ្ម​សង្កា ត់​ឪឡោក​ចំនួន ២ រង្វាន់​,​ម៉ូតូ​ម៉ាក​ហុងដា C125 ២០២០​បី​រង្វាន់ និង រង្វាន់​ជាច្រើន​ទៀត​មាន​សា​ឡុង ទូរទស្សន៍ អាយ​ផេ​កមី​នី ទូរ​ទឹកកក សរុប ២០០ រង្វាន់ ដែល​ចាប់​រង្វាន់​នៅ​ថ្ងៃទី ១០ ខែ ឧសភា ២០២០ ខាងមុខ ។​

​កញ្ញា សុខុម តារា​រចនា បាន​បន្តទៀតថា​៖​ក្រៅពី​ស្វែងរក​ទីតាំង​ល្អៗ​នៅលើ​តំបន់​ដែលមាន​សក្ដានុពល​សម្រាប់​អតិថិជន​ហើយ​នោះ​ក្រុមហ៊ុន​ក៏បាន​ផ្តោត ការយកចិត្តទុកដាក់​ទៅលើ​គុណភាព​សំណង់ ធ្វើយ៉ាងណា​ធានាបាន​នូវ​គុណភាព​ខ្ពស់ សោភ័ណភាព​ស្អាត ព្រមទាំង​តម្លៃ​ទាប​សមរម្យ ។ ដោយឡែក ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទឹក ប្រព័ន្ធ​លូនិង អគ្គិ សនី​ជាដើម ក៏ត្រូវ​បានគិត​គូរ​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​អ្នកជំនាញ​ផងដែរ​។​

​លោក ស្ដើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលមាន​វត្តមាន​ក្នុង​ពិធី​ប្រកាស​លក់​គម្រោង​ផ្ទះល្វែង​និង​ដីឡូត៍​នោះ បាន​សម្ដែង​ការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​ទាប​និង​ធ​ម្យ​ម របស់​ក្រុមហ៊ុន CUS Land ។​លោក​មាន​សុទិដ្ឋិនិយម​ថា​គម្រោង​នេះ​នឹង​អាច​ចូលរួមចំណែក​ផ្ដល់នូវ​ការរស់នៅ​ថ្មី​សមរម្យ​ដល់​អ្នក​ដែលមាន​ចំណូល​ទាប​និង​មធ្យម​អាចមាន​លទ្ធភាព​រស់នៅ​ក្នុង​ទីតាំង​មួយ​ដ៏​ល្អ​។​

​លោក ស្ដើង សុខុម បាន​មានប្រសាសន៍ថា​៖«​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ទីតាំង​នេះ​នឹង​ក្លាយទៅជា​ទីប្រជុំជន​ដ៏​សំខាន់​មួយ​ខណៈ​គម្រោង ១​ចំនួន កំពុង​អភិវឌ្ឍ​នៅ​ទីនោះ​ដូចជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​,​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣និងគម្រោង​សាង សង់​ផ្លូវ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី ភ្នំពេញ​,​តំបន់​រោងចក្រ​,​បុរី និង​ស្ថិត​ក្បែរ​កន្លែ ង​វាយ​កូន​ហ្គោល​កប់​ស្រូវ​ផងដែរ ដែល​នឹងធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីតាំង​នោះ​អាច​នឹងមាន​តម្លៃ​ខ្ពស់ ។ ដូចនេះ​អ្នក​ដែល​ទិញ​លំនៅឋាន​និង​ដីឡូត៍​នៅ​តំបន់​ទាំងនេះ​អាច​និង​ទទួល​បានការ​ចំណេញ​ខ្ពស់​៕