​ក្បួន​ដង្ហែរ​សាកល្បង​របស់​ខេត្តកំពង់ចាម​មាន​ចំណាប់អារម្មណ៍​ខ្លាំង​

678
ចែករម្លែក
  • 410
    Shares

ដោយៈ​ប៉ែន​ខុន​/​ភ្នំពេញ​៖​ក្បួន​រថយន្ត​ដង្ហែរ​សាកល្បង​របស់​ខេត្តកំពង់ចាម​មាន​ចំណាប់អារម្មណ៍​ខ្លាំង​នៃ​ការ​ដង្ហែរ​ក្បួន​រថយន្ត​មកពី​គ្រប់​រាជធានី​-​ខេត្ត​និង​ស្ថាប័នរដ្ឋ​នានា​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡ​ពិ​ក​។​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០​នៃ​ថ្ងៃ​ជ័យជំនះ​៧​មករា​(១៩៧៩-២០១៩)​ដែល​ត្រូវ​ប្រារព្ធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩​។​

​នៅក្នុង​ចំណោម​រថយន្ត​មកពី​ស្ថាប័ន​រដ្ឋរាជធានី​ខេត្ត​រាប់សិប​គ្រឿង​ដែល​បានបង្ហាញ​ពី​អត្ថ​ន​យ័រ​បស់​ស្ថាប​ន័​នីមួយៗ​នេះ​ត្រូវបាន​គេ​មើលឃើញ​និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជា​គេ​ទៅលើ​រថយន្ត​មកពី​ខេត្តកំពង់ចាម​ដែល​ដើរ​អម​ទៅដោយ​មន្ត្រី​មាន​សំលៀកបំពាក់​ចម្រុះ​ពណ៌​តាម​ថ្ងៃ​នីមួយៗ​។​

​នៅលើ​តួ​រថយន្ត​មាន​អម​ទៅដោយ​សត្វ​នាគរាជ​មួយគូ​តំណាង​ឲ្យ​ប្ញ​ទ្ធី​អំណាច​របស់​ខេត្ត​ដែលមាន​ពង្ស​ជា​សត្វ​នាគ តំណាង​ឲ្យ​អគ្គម​គ្គុ​ទេស​ក៏​កម្ពុជា​ទាំងពីរ​រូប​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​អគ្គមហាសេនា​ពញា​ចក្រី​ហេង​សំរិន​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធានរដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ផ្នែក​ខាងមុខ​នៃ​រថយន្ត​មាន​ប្រា​ង​ប្រាសាទ​នគរ​បាជ​យ័​ជា​កេរ​មរតក​វប្បធម៌​ត្រូវបាន​កសាងឡើង​ក្នុង​រាជ​កាល​សម​យ័​ព្រះបាទ​ជ​យ័​វ​រ្ម​ន័​ទី​៧ ។ នៅក្រោម​ប្រា​ង​ប្រាសាទ មាន​រូបភាព​ស្ពាន​ប្រដឹស​ប្ញ​ស្សី ដែលជា​ស្ពាន​បាន​ចម្លង​ប្រជាជន ពី​ទីក្រុង​កំពង់ចាម​ទៅកាន់​កោះ​ប៉ែន ជា​ស្ពាន​ប្រដឹស​ប្ញ​ស្សី​វែង​ជាងគេ​លើ​ពិភពលោក​។​

​នៅ​ផ្នែក​កណ្តាល​នៃ​រថយន្ត​មាន​បង្ហាញ​អំពី​រូបភាព​អបអរសាទរ​ខួប​ទី​៤០​នៃ​ទិវាជ​យ័​ជំនះ​៧​មករា​(១៩៧៩-២០១៩) និង រូបភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​និង​សម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ដែលជា​អគ្គ​មគ្គុទេសក៍​ដឹកនាំ​ចលនា​តស៊ូ​រំដោះ​ប្រទេសជាតិ និង សាសនា​ឲ្យ​រួច​ផុតពី​រណ្តៅ​មរណៈ​របស់​ពួក​ប៉ុលពត​ថ្ងៃទី​៧​មករា​១៩៧៩​និង​បាន​ដឹកនាំ​ការអភិវឌ្ឍ​មានការ​រីកចម្រើន​លើ​គ្រប់​វិ​ស​យ័​រហូតដល់​សព្វថ្ងៃ​។

​នៅ​ផ្នែក​ខាងក្រោម​នៃ​រថយន្ត មាន​រូបភាព ស្ពាន​គី​ហ្សូ​ណា តំណាង​ឲ្យ​ការអភិវឌ្ឍ​លើ​គ្រប់​វ័យ ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ​។​ឯ​និមិត្តសញ្ញា​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​បាល​ខេត្ត​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ស្របតាម​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។

​ឯ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​គឺជា​និមិត្តសញ្ញា​របស់​រដ្ឋបាលខេត្ត​កំពង់ចាម​ដែលមាន​រូប​នាគ​ព័ន្ធពេន​ជាមួយនឹង​សត្វ​គ្រុឌ​ដែលជា​សត្វ​មហាអំណាច​នៃ​អាណាចក្រ​ប្រឹថពី​និង​អាកាស​វេហា​តំណាង​ឲ្យ​សាមគ្គីភាព​រវាង​ប្រជាជន​និង​ថ្នាក់ដឹកនាំ​

​គ្រប់លំដាប់​ថ្នាក់​និង​ទ្រង់ទ្រាយ​ដែនដី​តំណាង​ឲ្យ​អាណាចក្រ​កម្ពុជា​និង​ខេត្តកំពង់ចាម​ឲ្យ​កាន់​តែមាន​កិត្យានុភាព​ឈានឡើង​។​ចំពោះ​កាំរស្មី​ទាំង​១០​តំណាង​ឲ្យ​ក្រុង​-​ស្រុក​ទាំង​១០​។​កួរស្រូវ​១០៩​គ្រាប់​តំណាង​ឲ្យ​ឃុំ​-​សង្កាត់​ទាំង​១០៩ មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជានុរាស្ត្រ​។​

​ចំណែក​រូប​ដើមឈើ តំណាង​ឲ្យ​ភាព​រីកចម្រើន​នៃ​ដំណើរការ កសិកម្ម និង កសិឧស្សាហកម្ម ដែលជា​ដំណាំ​ស្នូល​របស់​ខេត្ត​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ក្នុង​និង​ក្រៅប្រទេស​។ រូប​ផ្កា​ចន្ទ តំណាង​ឲ្យ​ភាពរុងរឿង​នៃ​វប្ប​ធ​ម៍​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​អក្សរ​ធំៗ​កំពង់ចាម​តំណាង​ឲ្យ​ភាពរឹងមាំ​នៃ​ខឿន​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​កាន់តែ​ធំធាត់​ឈានឡើង​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ដឹងថា​រថយន្ត​សម្រាប់​ចូលរួម​ដង្ហែរ​ក្បួន​នេះ​បង្ហាញ​ពី​អត្ត​ន​យ័​ទឹកដី​វប្បធម៌​ប្រ​វ​តិ្ត​សាស្ត្រ​ថ្នាក់ដឹកនាំ​និង​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​ក្នុង​រយៈពេល​៤០​ឆ្នាំនេះ​បានធ្វើ​ឡើង​ដោយមាន​ការប្រជុំ​ពិភាក្សា​ច្រើនលើកច្រើនសារ ទាំង​រូបភាព​និង​ខ្លឹម គឺ​ធ្វើ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​សម្រាប់​មក​ចូលរួម​ពិធី​ជា​ប្រវត្តិសាស្ត្រ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩(១៩៧៩-២០១៩)៕S/