​ក្បួន​រថយន្ត​ដឹកឈើ​ខុសច្បាប់​រាប់សិប​គ្រឿងក្នុង​មួយៗ​ថ្ងៃ​ឆ្លងកាត់​ខេត្តក្រចេះ​

726

(​ក្រចេះ​)៖​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​យ៉ាងហោចណាស់​មាន​រថយន្ត​ស៊ាំ​យ៉ុង​ដឹកឈើ​រាបសិប​គ្រឿង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជា​រៀងរាល់​យប់​ចេញពី​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ​ឆ្ពោះ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តព្រៃវែង​។​ក្បួន​រថយន្ត​សាំ​យ៉ុង​ទាំង​នោះបាន​បើកបរ​ឆ្លងកាត់​បា​រ៉ា​ស់​របស់​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែលមាន​សមាសភាព​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ បាន​យ៉ាង​រលូន​ផងដែរ ។

​ប្រភព​ដដែល​បាន​បន្តថា ការដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​នេះ គឺធ្វើឡើង​ដោយមាន​ការចូលរួម​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត និង​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាំ​ឈរជើង​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៧​ស្ថិតក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ព្រៃឈើ​ដែល​កើតមានឡើង​។​ប៉ុន្តែ​ផ្ទុយទៅវិញ បែរជា​សមត្ថកិច្ច​ទាំងនោះ បាន​សម្របសម្រួល និង​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹក​បទល្មើស​ទាំងនោះ​ទៅវិញ ។

​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​នៅ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​បាន​សំណូមពរ​ដល់​លោក​ហង់​ចាន់​ឌី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចិត្រ​បុរី ត្រូវ​ពិនិត្យមើល​ត្រង់ចំណុច​នេះ​ផង​ថា​ហេតុអ្វី​បានជា​កា​ដាក់​បា​រ៉ា​ស់​នៅតាម​គោលដៅ​មិន​បង្ក្រាប​។

បែ​ជា​បណ្តែត​បណ្តោយឱ្យ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​បើកបរ​យ៉ាង​អាណាធិបតេយ្យ​ប្រដេញ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ដូច​ក្នុង​រឿង​គុន​ភាគ​ចិន​អញ្ចឹង​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ដល់​អ្នកធ្វើដំណើរ​នឹង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ជា​ទៀតផង​។

​ជាក់ស្ដែង​កាល​យប់​ពីថ្ងៃ​ទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧ គឹ​មាន​ក្រុម​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដែលមាន​ឈ្មោះ​លោក ផល្លា និង​លោក មនោ ដែលជា​ឈ្មួញ​ដ៏​សកម្ម​បានធ្វើ​ចរាចរណ៍​ឈើ​ចេញ​ជាង​១០​គ្រឿង​ដោយ​រលូន​ក៏​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប​លើ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ខាងលើនេះ​ទេ​។​

លោក ហង់ ចាន់​ឌី​អភិបាល​នៃ​គណៈ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចិត្រ​បុរី​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០៧​ខែ វិច្ឆិកា​ឆ្នាំ​២០១៧ ឲ្យ​ដឹងថា លោក​មិន​បានដឹង​អំពី​ហេតុការណ៍​រថយន្ដ​ដឹកឈើ នោះ​ហើយ​លោក នឹង​ចុះទៅ​ត្រួតពិនិត្យ ហេតុ​ការ​នេះ​ដោយ​ខ្លួន​លោក​តែម្ដង​។

​លោក​អ​អភិបាល​បន្ដទៀតថា​កន្ល​ង​មក​ធ្លាប់មាន​រថយន្ដ​ដឹកឈើ​បើក​បុក​បា​រ៉ា​ស់​តែ​ករណី​ថា​មាន​រថយន្ដ​ដឹកឈើ​ឆ្លង់កាត់​កាលពី​យប់មិញ​នេះ​លោក​មិនបាន​ដឹង​ទេ​។​ចំណែក​លោក​អ៊ឹង​ស៊ីណា​ង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​អ្នកយកព័ត៌មាន​ក៏បាន​ទូរស័ព្ទ​ទៅ​លោក​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ​លោក​ឆ្លើយថា​លោក​ជាប់​ប្រជុំ​។​

​ទោះជា​យ៉ាងណា​គេហទំព័រ​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបកស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ចុះផ្សាយ​នា​លេខ​ក្រោយ​៕S/​ដោយ​៖​សេង​ឃួន​

​ក្បួន​រថយន្ត​ដឹកឈើ​ខុសច្បាប់​រាប់សិប​គ្រឿងក្នុង​មួយៗ​ថ្ងៃ​ឆ្លងកាត់​ខេត្តក្រចេះ​