​ក្មេងប្រុស​ម្នាក់​ត្រូវ​លូ​ដែល​គេ​ដាក់​តម្រួត​លើ​គ្នា​ធ្លាក់​សង្កត់​ស្លាប់​

645
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ក្មេងប្រុស​ម្នាក់​ត្រូវ​លូ​ដែល​គេ​ដាក់​តម្រួត​លើ​គ្នា​ធ្លាក់​សង្កត់​លើ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​ករណីនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ឯលិច​ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​។​

​ប៉ូលិស​បានឱ្យដឹងថា កុមារា​រងគ្រោះ​ឈ្មោះ​ចេក សុខ​គង់ អាយុ​៤​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក ម្តាយ ក្នុងភូមិ​ឃុំ​ខាងលើ​។​នៅ​មុនពេល​កើតហេតុ​កុមារា​រងគ្រោះ​បាន​ទៅ​ឈរ​អង្រួន​លូ​បង្គន់​ដែល​គេ​ដាក់​ត្រួត​លើ​គ្នា​ធ្វើឱ្យ​លូ​នោះ​ធ្លាក់​សង្កត់ពីលើ​បណ្ដាលឱ្យ​ស្លាប់​តែម្តង​៕S/​