​ក្មេងប្រុស​ម្នាក់​ត​ខ្សែភ្លើង​ប៉ះ​តំណ​បណ្តាលឱ្យ​ឆក់​ស្លាប់​នៅ​ស្រុក​បសេដ្ឋ​

1634
ចែករម្លែក
  • 24
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ក្មេងប្រុស​ម្នាក់​បាន​ត​ខ្សែភ្លើង​បូមទឹក​ប៉ះចំ​តំណ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ត្រពាំង​ក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​ព្រៃ​ស្រូល​ឃុំ​ពោធិ​អង្ក្រង​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​សុខ​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ស្រូល​ឃុំ​ពោធិ​អ្គ្រ​ង​ស្រុក​បសេដ្ឋ​។​តាម​សម្តី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ក្មេងរងគ្រោះ​បាន​ត​ខ្សែភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​។​ស្រាប់តែ​កាន់​ប៉ះចំ​តំណ​ឆក់​ស្លាប់​តែម្តង​។

​ក្រោយពី​កើតហេតុ​នគរបាល​បាន​ចុះមក​ពិនិត្យ​និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​សព​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ប្រាកដ​មែន​រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ក្មេងប្រុស​ម្នាក់​ត​ខ្សែភ្លើង​ប៉ះ​តំណ​បណ្តាលឱ្យ​ឆក់​ស្លាប់​នៅ​ស្រុក​បសេដ្ឋ​