​ក្មេងប្រុស​ម្នាក់​បាន​លង់​ទឹក​ស្លាប់​នៅ​ក្រុង​សៀមរាប

237
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៩​មាន​ករណី​ក្មេងប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅត្រង់ចំណុច​កស្សិណ​ទឹក​នៃ​ប្រាសាទ​គោកចក​ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​វាល​សង្កាត់​គោកចក ក្រុង​សៀមរាប​ខេត្ត​សៀម​រា​។​

លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បានឱ្យដឹងថា​កាលពី​វេលា​ម៉ោង ២០​និង​១០​នាទី​នា​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩​ក្មេងរងគ្រោះ​ចុះ​លេង​ទឹក​បណ្តាលឱ្យ​លង់​ស្លាប់​តែម្តង​។​ក្មេងរងគ្រោះ​មានឈ្មោះ​ឈុនលី​សំណាង​ភេទ​ប្រុស​អាយុ​៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​វាល​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​៕S/

​រូបភាព​÷ ក្មេងប្រុស​ម្នាក់​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​លង់ទឹក​៕ បាយ័ន​