​ក្មេងប្រុស​អាយុ​ជាង​១​ឆ្នាំ​ផុង​រនាប​ផ្ទះ​បណ្តែត​ទឹកធ្លាក់​ចូល​ទឹក​លង់​ស្លាប់​

775
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ក្មេងប្រុស​ម្នាក់​អាយុ​ជាង​១​ឆ្នាំ​ទើប​ចេះ​ដើរ​តេះតះ​គួរឱ្យ​ស្រឡាញ់​បាន​ដើរ​ពីក្រោយ​ម្តាយ​ហើយ​ផុង​រនាប​ផ្ទះ​បណ្តែត​ទឹកធ្លាក់​ចូល​ទឹក​លង់​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៥​ល្ថា​ច​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​១៣​ភូមិ​អន្លង់​តា​អួរ​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ។​

​លោក​ឡុង យោធា​វីរៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​កុមារា​រងគ្រោះ​ឈ្មោះ លាង ម៉េង​ហ៊ា​ប​អាយុ​១៧​ខែ​រស់នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ជា​ផ្ទះ​ផែបណ្តែត​លើទឹក ។​ក្មេងប្រុស​រងគ្រោះ​ខាងលើ​ត្រូវបាន​ម្តាយ​បញ្ចុក​បាយ​។ ពេល​រួចរាល់​ម្តាយ​ក៏​ដើរទៅ​ផ្ទះបាយ ហើយ​ក្មេង​នោះបាន​ដើរ​តាម​ម្តាយ​ពីក្រោយ ក៏​ផុង​រនាប ។ ភ្លាមនោះ​ស្ត្រី​ជា​ម្តាយ​បាន​លូកដៃ​ចាប់ តែ​ពុំទាន់​ទើប​បណ្តាលឱ្យ​ធ្លាក់​ទៅក្នុង​ទឹក​នៅ​ខាងក្រោម​ផ្ទះ​លង់​ស្លាប់​តែម្តង​។​

​តាម​ការចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ការធ្វើ​កោសល្យវិច័យ​លើ​សាកសព​របស់​ក្មេង​តូច​រងគ្រោះ​ខាងលើ​ឈ្មោះ​លាង ម៉េង​ហ៊ា​ប សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រព​ណី​៕S/
​ ​

​ក្មេងប្រុស​អាយុ​ជាង​១​ឆ្នាំ​ផុង​រនាប​ផ្ទះ​បណ្តែត​ទឹកធ្លាក់​ចូល​ទឹក​លង់​ស្លាប់​