​ក្មេងប្រុស​អាយុ​ជាង​១​ខួប​រត់​ចូល​ក្រោម​រថយន្ត​ដឹក​ដី​បណ្ដាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ​នៅ​ខណ្ឌមានជ័យ​

899
ចែករម្លែក

(​ភ្នំពេញ​)៖ ក្មេងប្រុស​អាយុ​១​ខួប​កន្លះ​ម្នាក់ បាន​រត់​ចូល​ក្រោម​រថយន្ត​កូរ៉េ​ដឹក​ដី​១​គ្រឿង បណ្ដាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ កាល​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ផ្ទះ​លេខ​១៧២៩ តាម​ផ្លូវលំ ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ មានឈ្មោះ ហ៊ឹម លី​ហួរ អាយុ​១​ឆ្នាំកន្លះ មាន​ឪពុក​ឈ្មោះ ផុ​ច ចាន់​រតនា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ និង​ម្ដាយ​ឈ្មោះ ប៉ែន ចាន់​ថេត អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សារ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ចំណែក​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​ថេ​ង​វុត្ថា​អាយុ​៤២​ឆ្នាំ​មុខរបរ​បើករថយន្ត​ដឹក​កំទេច​ថ្ម​និង​អាចម៍ដី​លក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បណ្ដោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយៈ​សាវ​រក្ស​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

-​ក្មេងប្រុស​អាយុ​១​ខួប​កន្លះ​ម្នាក់ បាន​រត់​ចូល​ក្រោម​រថយន្ត​កូរ៉េ​ដឹក​ដី​១​គ្រឿង បណ្ដាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ​

#