​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នា​ក់លង់​ក្នុង​ទឹកស្រះ​ស្លាប់​

730
ចែករម្លែក

​សៀមរាបៈ​ក្មេង​ប្រុង​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​លង់​ទឹកស្រះ​នៅ​ខាងលិច​ផ្ទះ​ស្លាប់​ដោយ​ពុំមាន​នរណាម្នាក់​ដឹង​និង​ជួយសង្គ្រោះ​បានឡើយ បន្ទាប់ពី​ឪពុកម្តាយ​បាននាំគ្នា​ទៅ​ចម្ការ​អស់​។

​ករណី​ក្មេង​លង់​ទឹល​ស្រះ​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​០៧ ខែកញ្ញា​ឆ្នាំ​២០១៨ ស្ថិតនៅ ស្រះ​ខាងលិច​ផ្ទះ​ក្នុងភូមិ​ទ​ព័​ស្វាយ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរធំ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​ឪពុកម្តាយ​ពុំបាន​នៅផ្ទះ​ទេ ពួកគាត់​បាន​ទៅ​ចំការ ដោយ​ទុកអោយ​កូនប្រុស​អាយុ​១១​ឆ្នាំ​នៅចាំ​ផ្ទះ ។​សមត្ថកិច្ច​បាន​បន្តថា លុះ​ដល់ពេល​ល្ងាច​ឪពុកម្តាយ​បាន​ត្រលប់​មកពី​ចំការ​វិញ មកដល់​ផ្ទះ​ពុំ​ឃើញ​កូន​ក៏​នាំគ្នា​ដើររក​និង​ស្រែកហៅ​យ៉ាងណា​ក៏​ពុំ​ឃើញ​កូន​ឡើយ ក៏​សង្ស័យ​នាំគ្នា​ទៅរក​នៅ​ស្រះ​ខាងលិច​ផ្ទះ​ហើយក៏​អោយ​អ្នកភូមិ​ចុះ​រាវរក​ក្នុង​ស្រះ ក៏​ប្រទះឃើញ​សព​កូន​លង់​ស្លាប់​ក្នុង​ស្រះ​តែម្តង​៕S/