​ក្មេងប្រុស​២​នាក់​បងប្អូន​លង់ទឹក​ស្រះ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​សង្គ្រោះ​ទាន់​

135
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ក្មេងប្រុស​២​នាក់​បងប្អូន​បាន​ទៅ​ឃ្វាលគោ ហើយ​នាំគ្នា​ចុះ​លេង​ទឹកស្រះ បណ្តាលឱ្យ​លង់​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​ជួយសង្គ្រោះ​ទាន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ស្រះ​ទឹក​មួយកន្លែង​ក្នុងភូមិ​ត្បែង​ឃុំ​អណ្តូង​ស្នាយ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០ ។​

​ប្រភពពី​អ្នកភូមិ​បានឱ្យដឹងថា​កុមារា​រងគ្រោះ​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​ហុង​វណ្ណា​ភេទ​ប្រុស​អាយុ​៦​ឆ្នាំ​(​ស្លាប់​)​និង​ម្នាក់ទៀត​ឈ្មោះ​ហុង​វ​ណ្ណី​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​ជួយសង្គ្រោះ​ទាន់​។​នៅ​មុនពេល​កើតហេតុ​កុមារា​រងគ្រោះ​ទាំង​២​នាក់​បងប្អូន​បាន​តាម​ជីដូន​ទៅ​ឃ្វាលគោ​។​ពួកគេ​បាន​ចុះ​ទៅលេង​ទឹកស្រះ​នៅ​ចំណុច​ខាងលើ ក៏បាន​លង់ទឹក​ទាំង ២​នាក់​តែម្តង ប៉ុន្តែ​ម្នាក់​ជួយសង្គ្រោះ​ទាន់​៕S/​