​ក្មេងស្ទាវ​២​ក្រុម​ដេញ​វ៉ៃ​គ្នា​បើក​ម៉ូតូ​ទៅបុក​រថយន្ត​ដួល​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​

219
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​យុវជន​ម្នា​ក់បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ចេញពី​ក្រុមក្មេងស្ទាវ​ដេញ​វ៉ៃ​ទៅបុក​រថយន្ត​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​ជិត​វត្ត​សា​រ៉ា​វ័​ន្ត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​និង​ផ្លូវ​១៧៨​ក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​វឿ​ត​សុខ​ឡុង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​រស់នៅក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​ចំណែក​អ្នក​ដែល​រងរបួស​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​អ្នក​ទាំង​២​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GM.9348​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​រងចាំ​ប្រគល់​ឲ្យ​វិញ​នៅពេល​ក្រោយ​៕S/​