​ក្មេងស្រី​ទំនើង​៤​នាក់​វាយដំ​លើ​ក្មេងស្រី​ម្នាក់​បញ្ចប់​ត្រឹម​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​

168
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖​ក្មេង ស្រី ចំនួន ៤ នាក់ ដែល សមត្ថកិច្ច បាន នាំ ខ្លួន យក ទៅ សួរនាំ កាលពី ម្សិលមិញ ពាក់ព័ន្ធ ករណី ប្រើ អំពើ ហិង្សា ទៅ លើ ក្មេង ស្រី សិស្ស វិទ្យាល័យ ផ្សារ ដើម ថ្កូវ ហើយ ថតរូប បង្ហោះ ផ្អើល ពេញ បណ្តាញ សង្គម​។

​សមត្ថកិច្ច បាន កោះហៅ ភាគី ពាក់ព័ន្ធ និង អាណាព្យាបាល ទាំងអស់ ដើម្បី ដោះស្រាយ ហើយ ឪពុក ម្តាយ ឬ អាណាព្យាបាល របស់ ពួក គាត់ សូម សំណូមពរ​ឱ្យ​អប់រំ ណែនាំ និង ធ្វើ កិច្ចសន្យា បញ្ឈប់ មិន មាន លើក ក្រោយ នៅ ចំពោះ មុខ ឪពុក ម្តាយ និង មុខ សមត្ថកិច្ច ។

លោក ប៊ុ ន សត្យា​នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល រាជធានី ភ្នំពេញ បាន ឲ្យ ដឹង ថា បាន​ឲ្យ ដឹង នៅ រសៀល ថ្ងៃ ទី ១៧ មក រា នេះ ថា ភាគី បង្ក បាន យល់ព្រម ទទួលកំហុស និង សុំ ទោស ចំពោះ មុខ សមត្ថកិច្ច ហើយ ភាគី រង គ្រោះ និង ឪពុក ម្តាយ មិន ប្តឹងផ្តល់ អី នោះ ទេ​។ ដោយ សុំ ឲ្យ ភាគី វាយ កូន គាត់ ធ្វើ កិច្ចសន្យា បញ្ឈប់ មិន អោយ មាន លើក ក្រោយ ទៀត ឡើយ ។

​ការ អប់រំ និង កិច្ចសន្យា បាន ធ្វើ ឡើង ចំពោះ ឪពុក ម្តាយ និង អាណាព្យាបាល គ្រប់ ភាគី ទាំងអស់ ដោយ គ្មាន ការ បង្ខិតបង្ខំ ឡើយ ។ លោក បន្ត ថា ករណី នេះ សមត្ថកិច្ច មិន ប ញ្ជួ ន សុំ ណំ រឿង នោះ ទៅ កាន់ តុលាការ ឡើយ ព្រោះ ពួក គេ សុទ្ធតែ ជា អ និ ថ ជន នៅឡើយ ៕S/