​ក្មេងស្រី​ពីរ​នាក់​ចុះ​មុជទឹក​ប្រឡាយ​បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​ស្រុក​ឧដុង្គ​

834

(​កំពង់ស្ពឺ​)៖​ក្មេងស្រី​ពីរ​នាក់​បាននាំគ្នា​ទៅ​មុជទឹក​ប្រឡាយ​លេង​បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​ចំណុច ភូមិ​អូរ​សំរែ ឃុំ​ក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ​យ៉េ​ង​ដាលីន​អាយុ​១៤​ឆ្នាំ​និង​ឈ្មោះ​យ៉េ​ង​ស្រី​ល័​ក្ខ​អាយុ​១២​ឆ្នាំ​ទាំងពីរ​នាក់​ជា​បងប្អូន​បង្កើត​រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

ប្រភព​ដដែល​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ទៅ​មុជទឹក​លេង​នៅក្នុង​ប្រឡាយ​ខាងលិច​ភូមិ​ដែលមាន​ជម្រៅ​ប្រហែល​៧​ម៉ែត្រ​។​ដំបូង​បងស្រី​ចុះទៅ​លេង​មុន​ហើយ​បាន​លង់ទឹក​ដោយ​ឃើញ​បង​លង់ទឹក​ប្អូនស្រី ក៏​ចុះទៅ​ជួយ​ទើប​បណ្ដាលឱ្យ​ឈ្លក់​លង់​ស្លាប់​ទាំងពីរ​តែម្ដង​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យឃើញថា​ក្មេងស្រី​ទាំងពី​នាក់​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន​និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​