​ក្មេងស្រី​ពីរ​នាក់​លង់​ទឹ​ស្រះ​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

485
ចែករម្លែក
  • 11
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ក្មេងស្រី​ពី​នាក់​លង់ទឹក​ស្រះ​បណ្តាលឱ្យ​ស្លាប់​ទាំងពីរ​នាក់​នៅ​ចំណុច​ស្រះ​ទឹក​មួយកន្លែង​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ផ្ទះ​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​កងមាស់​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេងស្រី​រងគ្រោះ​ពីរ​នាក់​មាន​១​ឈ្មោះ​សុខ​ស្រី​តី​អាយុ​៧​ឆ្នាំ​និង​ឈ្មោះ​អ៊ុន​សុ​ភ័​ក្រ​អាយុ​៥​ឆ្នាំ​នៅ​ភូមិ​កងមាស​ឃុំ​ត្រែ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ជាមួយគ្នា​បាន​បាត់​ចេញពីផ្ទះ​ភ្លាមនោះ​ឪពុកម្តាយ​បាននាំគ្នា​តាមរក​។​

​ប្រភព​បាន​បន្តថា​រហូត​ដល់​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃទី​២៣​ខែ​មិនា​ទើប​រក​សាកសព​ក្មេងស្រី​ទាំងពីរ​នាក់​​ឃើញ​នៅក្នុង​ស្រះ​ទឹក​ចម្ការ​របស់​ឈ្មោះ​Richner​ជនជាតិ​អាឡឺម៉ង់​ដែលមាន​ចម្ងាយ​ខាងលិច​ភូមិ​ប្រហែល​១៥០​ម៉ែត​៕S/​