​ក្មេងស្រី​ម្នាក់​ប្តឹង​ប្រពន្ធ​អធិការនគរបាល​ស្រុក​ទៅ​តុលាការ​

321

​ដោយ​:​អង្គរ​រ​តូច​/​សៀមរាប​៖​ផ្តើមចេញពី​រឿង​លុយ​ចងការ​ប្រាក់​(​លុយរាប់់​)​ក្មេងស្រី​ជា​សិស្សសាលា​ម្នាក់​អាយុ​១៧​ឆ្នាំ​បាន​ប្តឹង​ប្រពន្ធ​លោក​អធិការនគរបាល​ស្រុក​សូទ្រនិគម​ទៅ​តុលាការ​ដោយ​ចោទប្រកាន់​បី​បទល្មើស​និង​ទារ​សំណង​៧.០០០​ដុល្លារ​។​ករណីនេះ​លោក​អធិការ​បញ្ជាក់ថា​មិន​ពាក់​ព​ន្ធ័​និង​លោក​ឡើយ​។​

​ក្មេងស្រី​សិស្សសាលា​ដែលជា​ម្ចាស់​បណ្តឹង​មានឈ្មោះ​គង់​ដាវី​អាយុ​១៧​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ដំ​ដែក​។​មាន​ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។​ចំណែក​ចុង​បណ្តឹង​ក្នុង​រឿង​មានឈ្មោះ​ផល​មាលា​ផល​ភេទ​ស្រី​អាយុ​៤៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ដូចគ្នា​។​

ក្នុង​បណ្តឹង​ចុះ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨ ដែល​បាន​ចុះ​លេខ​ទទួល​ដោយ​ស្ថាប័ន​តុលាការ សុំ​ប្តឹង​ឈ្មោះ​ផល មាលា​ផល​ពីបទ​ជេរប្រមាថ​ជា​សាធារណ​:,​អំពើ​លួច​,​និង​បទ​ហឹ​ង្សា​ដោយ​ចេតនា​ប្រព្រឹត្តិ​នៅក្នុង​សាលារៀន​វិទ្យាល័យ​ដំ​ដែក​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​។​នៅក្នុង​បណ្តឹង​ក្មេងស្រី​ទាមទារ​សំណង​ថ្លៃ​ខូចខាត​៧.០០០​ដុល្លារ​អាមេរិក និង​សុំឱ្យ​តុលាការ​ផ្តន្ទាទោស​ជនបង្ក​តាមផ្លូវ​ច្បាប់​។​

​ខ្លឹមសារ​បណ្តឹង​បង្ហាញថា​កាលពី​ថ្ងៃទី​៤​ខែធ្នូ​នា​ម៉ោងជាង​៩​ព្រឹក​ឈ្មោះ​ផល​មាលា​ផល​(​ដើម​បំណុល​)​បាន​ទៅ​ទារលុយ​ពី​ឈ្មោះ​គង់​ដាវី​(​កូនបំណុល​)​នៅក្នុង​សាលា​។​ខណ​:​កូនបំណុល​សុំ​សង​ប្រាក់​ដើម​២០.០០០​រៀល​ក្នុង​មួយថ្ងៃ​ដោយ​សុំ​ឈប់​យកការប្រាក់​។​ក្នុង​គ្រា​ដែល​ម្ចាស់បំណុល​មិន​ព្រម ក៏បាន​ជេរ ប្រមាថ​ថា​មាយា​ទ​ថោក​,​ច​រឹកថោក​ទទា​ប​។​ល​។​

​ដោយ​ជេរប្រមាថ​ច្រើន​ផ្អើល​ដល់​សិស្សសាលា​ចោមរោម​មើល​កូនបំណុល​ក៏​យក​ទូរស័ព្ទ​ថតរូប​។​ភ្លាមនោះ​ដើម​បំណុល​ឆក់យក​ទូរស័ព្ទ​រហូត​ប្រតាយ​គ្នា​។​លុះ​ប៉ូលិស​ចុះមក​អន្តរាគមន៍​ហើយ​នាំយក​ទៅដល់​ប៉ុស្តិ៍​ទើប​ដើម​បំណុល​ឱ្យ​ទូរស័ព្ទ​វិញ​។​

​នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​នេះ​ក្មេងស្រី​ឈ្មោះ​គង់​ដាវី​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​រូបគាត់​ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ដំ​ដែក​។​បច្ចុប្បន្ន​រៀន​ផង​លក់ដូរ​នំចំណី​នៅក្នុង​សាលា​ផង​។​កន្លងមក​ម្តាយ​របស់គាត់​ចានចង​ការប្រាក់​ពី​ឈ្មោះ​ផល​មាលា​ផល​ដែល​ក្នុងនោះ​រូបគាត់​ក៍បាន​ខ្ចី​មួយ​លាន​រៀល​ផងដែរ​សម្រាប់ធ្វើ​ដើម​លក់ដូរ​។​

​ប៉ុន្តែ​ទាំង​រូបគាត់​ទាំង​ម្តាយ​បាន​សង​ជា​បន្តបន្ទាប់ ក្នុង​មួយថ្ងៃ ១២៥.០០០​រៀល​ក្នុងនោះ​ប្រាក់ដ​ដើម ៤៥០០០​រៀល ឯ​ការប្រាក់​៨០.០០០​រៀល​។​នាង​បន្តថា ក្រោយ​ម្តាយ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ នាង​មិនមាន​លទ្ធភាព​សង​ទាំងស្រុង​ក៍​សុំ​សង​តែ​ប្រាក់​ដើម​ជំនួស​ម្តាយ​ផង​២០.០០០​រៀល​ក្នុង​មួយថ្ងៃ​ដោយ​សុំ​ឈប់​យកការប្រាក់​ត្បិត​បំណុល​របស់​នាង​តែមួយ​លាន​រៀល​ទេ​ឯ​ផ្សេងទៀត​ម្តាយ​ជា​អ្នក​ជំពាក់​។​ប៉ុន្តែ​ថ្ងៃកើតហេតុ​ឈ្មោះ​ផល​មាលា​ផល​មិន​ត្រឹមតែ​មិន​អនុគ្រោះ​ថែមទាំង​ជេរប្រមាថ​និង​ប្រើ​ហឹ​ង្សា​លើ់​រូបនាង​ដល់​ក្នុង​សាលា​ទៀត​ចឹ​ង​ហើយ​ទើប​នាង​សម្រេចចិត្ត​ប្តឹង​បែបនេះ​។​

​សូមបញ្ជាក់ថា​គិត​មកដល់​ត្រឹម​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​មាន​បណ្តឹង​ចំនួន​៤​ហើយ​ដែល​ពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម ប្តឹង​លោកស្រី​ផល មាលា​ផល​ទៅ​តុលាការ​ខេត្តសៀមរាប​។​ឯ​បណ្តឹង​ទាំងនោះ តុលាការ​ហាក់​មិនទាន់​ហៅ​គូភាគី ចូលខ្លួន​ដោះស្រាយ​នៅឡើយ​ទេ​។​ប៉ុន្តែ​គ្រប់​ដើមបណ្តឹង នៅតែ​រំពឹងថា​និង​មាន​ដំណោះស្រាយ​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​រូបភាព​:​ពាក់អាវ​ខ្មៅ​ឈរ​ទល់មុខ​អាវ​ខៀវ​និង​ពាក់​វែ​នតា​ឈ្មោះ​ផល​មាលា​ផល​ឯ​ពាក់អាវ​យី​ត​ស្ពាយ​កាបូប​ឈ្មោ​អ​គង់​ដាវី​៕S/​

​ក្មេងស្រី​ម្នាក់​ប្តឹង​ប្រពន្ធ​អធិការនគរបាល​ស្រុក​ទៅ​តុលាការ​