​ក្មេងស្រី​ម្នាក់​រងរបួស​និង​ផ្ទះ​២០​ខ្នង​រង​ការខូចខាត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

216
ចែករម្លែក

ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ក្មេងស្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​និង​លំនៅស្ថាន​ចំនួន​២០​ខ្នង​រង​ការខូចខាត​ ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រ​ពាំ​ប្រាសាទ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥​ ខែមេសា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ ពលរដ្ឋ​រងរបួស​ធ្ងន់​ម្នាក់​ជា​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ខាងលើ​ត្រូវបាន​ដឹកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​ស្រុក​និង​ផ្ទះ​ចំនួន​២០​ខ្នង​បាន​រង​ការខូចខាត ​ក្នុងនោះ​មាន​ចំនួន​៣​ខ្នង​បាន​ដួលរលំ​ដល់​ដី​និង​ផ្ទះ​ចំនួន​១៧​ខ្នង​បាន​របើក​ដំបូល​៕S/​Ha