​ក្មេងស្រី​ម្នាក់​លង់ទឹក​ស្ទឹង​ស្លាប់​ដោយមាន​ជំងឺ​ស្ក​ន់​ជាន់​នៅ​ស្រុក​ឯក​ភ្នំ​

787
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​គេ​ប្រទះឃើញ​ក្មេងស្រី​ម្នាក់​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១​ភូមិ​អ​ន្ស​ង​សក ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​មូលហេតុ​ដោយសារ​ក្មេងស្រី​នោះ​មាន​ជំងឺ​ស្ក​ន់​ជាន់​ឬ​ហៅ​ឆ្កួតជ្រូក​។​

​លោក​ណាប់ ស៊ីថា​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ មឿ​ន ផល្លី ភេទ​ស្រី អាយុ​៦​ឆ្នាំ រស់នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។​

សមត្ថកិច្ច​បាន​ដកស្រង់​សំដី​ម្តាយ​ក្មេងស្រី​រងគ្រោះ​មក​បញ្ជាក់ថា​កូនស្រី​ធ្លាប់មាន​ជំងឺ​​ស្ក​ន់​ជាន់​។​នៅ​ថ្ងៃកើតហេតុ​នាង​បាន​ចុះ​លេង​ទឹកស្ទឹង​សង្កែ​ទើប​បណ្តាលឱ្យ​លង់​ស្លាប់​តែម្តង​ដោយ​គ្មាន​អ្នកណា​ដឹង​ជួយសង្គ្រោះ​។​

​ឆ្លងតាម​ការចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ មឿ​ន ផល្លី​រួចមក សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធី​បុណ្យសព​តាម​ប្រពៃណី​៕S/

​ក្មេងស្រី​ម្នាក់​លង់ទឹក​ស្ទឹង​ស្លាប់​ដោយមាន​ជំងឺ​ស្ក​ន់​ជាន់​នៅ​ស្រុក​ឯក​ភ្នំ​