​ក្មេងស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​ទៅតាម​ជីតា​មើល​គោ​លង់​ទឹកស្រះ​ស្លាប់​នៅ​ស្រុក​ពាម​ជ​រ៍​

1000
ចែករម្លែក

(​ព្រៃវែង​)៖​ក្មេងស្រី​ម្នាក់​បាន​លង់​ទឹកស្រះ​ស្លាប់​ខណៈ​ទៅតាម​ជីតា​មើល​គោ​នៅ​ចំណុច​ភូមិ​ក្រាំង​ព្រៃ​ផ្តៅ​ឃុំ​ក្រាំង​តា​យ៉ង​ស្រុក​ពាម​ជ​រ៍កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ថ្ងែ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ដា​លី​ស អាយុ​៣​ឆ្នាំមាន​ឪពុក​ឈ្មោះ ប្រាក់ មាន អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ វៃ វាសនា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ព្រៃ​ផ្តៅ ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ​រ៍ ។

មុនពេល​កើតហេតុ ក្មេងរងគ្រោះ​បាន​ដើរទៅ​តាម​ជីតា​មើល​គោ ហើយ​បាន​លេង​ទឹកស្រះ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​បែបនេះ ។​ក្រោយ​កើតហេតុ នគរបាល​ប៉ុស្តិ៍ និង​ជំនាញ​បាន​ពិនិត្យ​សាកសព រួច​បានប្រគល់​ឲ្យ​ឪពុកម្តាយ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​សហការី​

​ក្មេងស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​ទៅតាម​ជីតា​មើល​គោ​លង់​ទឹកស្រះ​ស្លាប់(រូប៖នគរបាល)