​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​ក្នុងចំណោម​៥​នាក់​ដែល​បាននាំគ្នា​ចុះ​លេង​ទឹក​

1327

​(​ត្បូងឃ្មុំ​)៖​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​ក្នុងចំណោម​៥​នាក់​ដែល​បាននាំគ្នា​ចុះ​លេង​ទឹក​កំពុង​ជំនន់​។​គ្រួសារ​ដែល​ជួប​ទុក្ខសោក​សង្រេង​ដោយសារ​កូនតូច​លង់ទឹក​ស្លាប់​នោះបាន​កើតឡើង​នៅ​ចំណុច​មុខ​វិ​ហ៊ា​រ​ដូន​ម៉ៅ​ក្រោម ភូមិ​ដូន​ម៉ៅ​ក្រោម ឃុំ​ទន្លេ​បិទ ស្រុក​ខេត្ត​ត្បូងឃ្មុំ​​កាលពី​រសៀល​នៅ​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧​។​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​បាត់បង់​ជីវិត​មានឈ្មោះ​ស៊ុយ លក្ខិណា ភេទ​ស្រី អាយុ​៦​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​ដូន​ម៉ៅ​ក្រោម ឃុំ​ទន្លេ​បិទ ស្រុក ខេត្ត​ត្បូងឃ្មុំ​។​បុ​ន​កើតហេតុ​ពួក​មាន​៥​នាក់​បាននាំគ្នា​ទៅ​ហែល​ទឹក​លេង​ជាមួយ​ក្មេងៗ​ត្រូវជា​ជីដូនមួយ​របស់ខ្លួន​នៅ​ចំនុច​ខាងលើ ។​
​បន្ទាប់មក​នាំគ្នា​ចុះ​ងូតទឹក​លេង​បាន​បណ្ដាល​ក្មេងរងគ្រោះ​ឈ្មោះ ស៊ុយ លក្ខិណា លង់ទឹក​ស្លាប់​អត់​មាន​អ្នកឃើញ​និង​ជួយ​បានឡើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្រោយ​ទទួលបាន​ព័ត៌មាន​ក្មេងស្រី​លង់ទឹក​កម្លាំង​ជំនាញ​ស្រុក​សហការ​ណ៏​ជាមួយ​ប៉ុស្តិ៍នគរបាល​ទ​ន្ល​បិទ​ពេទ្យ​មណ្ឌល​សុខភាព​ទ​ន្ល​បិទ​ចុះ​ពិនិត្យ​សព​នៅ​កន្លែងកើតហេតុ​ហើយ​បាន​សន្និដ្ឋានថា​សព​ពិតជា​បាន​លង់ទឹក​ស្លាប់​ពុំមាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ទេ ។​ក្រោយមក​សមត្ថកិច្ច​បា​ន​ប្រគល់ សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​ក្នុងចំណោម​៥​នាក់​ដែល​បាននាំគ្នា​ចុះ​លេង​ទឹក​