​ក្មេងស្រី​.​ប្រុស​ចំនួន​៣​នាក់​លង់ទឹក​ស្រះ​ស្លាប់​នៅ​ក្រុង​ស្វាយរៀង​

518
ចែករម្លែក

វ៉ៃ​គោ​-ស្វាយរៀងៈ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​ពេញ​ក្រុង​ស្វាយរៀង​និង​ចុះ​រាវរក​សព​ក្មេងប្រុស​ស្រី​ចំនួន​៣​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​ដែល​អេ​ស្កា​ទ័​រ​បាន​ជីក​មាន​ជម្រៅ​ជ្រៅ​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិត​ក្នុងភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង​ កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ ឆ្នាំ​២០១៩​។​សព​ក្មេងរងគ្រោះ​បាន​រាវ​រកឃើញ​នៅវេលា​ម៉ោង​៧​:៣០​ នា​យប់​ថ្ងៃ​ដដែល​។​

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​ មុនពេល​កើតហេតុ​ មាន​ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់​បាន​បបួលគ្នា​ទៅលេង​ទឹកស្រះ​ដែល​គេ​ជីក​មានទឹក​ពេញ​ខាងក្រោយ​វត្ត​សន្តិភាព​ផ្តុំ​ទីតាំង​វាល​ចាក់សំរាម​។​ខណៈពេល​កំពុង​លេង​ស្រាប់​តែមាន​ម្នាក់​លង់ទឹក​។​ពួកគេ​បាន​ចុះជួយ​តោង​តៗ​គ្នា​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​ទាំងអស់​តែម្តង​។​

​ក្មេងរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ទាំង​៣​នាក់​នោះ​ទី​១.​មានឈ្មោះ​សុគន្ធ​ ចារី​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ រស់នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង ​ជា​សិស្ស​។​ទី​២.​ឈ្មោះ​ចាប ​ម៉ា​រី​ ភេទ​ប្រុស​ អាយុ​៧​ឆ្នាំ​ ជា​សិស្ស​។​ទី​៣.​ឈ្មោះ​ផាន់​ យ៉ា​នី​វ​ល័​ក្ខ​ ភេទ​ស្រី​អាយុ​១២​ឆ្នាំ ​ជា​សិស្ស ​អ្នក​ទាំង​៣​បាន​ស្លាប់​ទាំងអស់​។​ទី​៤.​មានឈ្មោះ​ហ៊ួ​ សុគន្ធ​រី​ភេទ​ស្រី​ អាយុ​៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ នៅរស់ ជាអ្នករ​ត់ទៅ​ហៅ​គេ​ឱ្យជួយ​៕S/Ha